adverise with khmeread 1

បុរស​ជនជាតិ​អាមេរិក​ម្នាក់​ប្រើ​គ្រឿងញៀន​លើស​កម្រិត​រហូតដល់​ស្លា​ប់​

     ភ្នំពេញ ៖ បុរស​ជនជាតិ​អាមេរិក​ម្នាក់​ដែល​សមត្ថកិច្ច​ជំនាញ​អះអាងថា​បាន​ប្រើ​គ្រឿង ញៀន​លើស​កម្រិត​រហូតដល់​ស្លា​ប់ ត្រូវបាន​គេ​ប្រទះឃើញ​នៅចំណុច​សណ្ឋាគា​សាន់​អេ​ន​មូ​ន បន្ទប់​លេខ​៤១២ ជាន់​ទី​៤ ទីតាំង​លេខ​៦៨​អឺ​០ ផ្លូវ​១៣៦ ភូមិ​១០ សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ។ 

     ប៉ូលិស​មូលដ្ឋាន​និយាយថា  សព​ឈ្មោះ KHITH JAMES ROBERIT ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ទេសចរណ៍ ជនជាតិ​អាមេរិកកាំង កាន់​លិខិតឆ្លងដែន​លេខ ៥៤២៥៨០៨២ ចូល​ស្នាក់នៅ​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៦ ម៉ោង​១៧ តាម​ច្រក​អន្តរជាតិ​ភ្នំពេញ​។ 

     ប៉ូលិស​បន្តថា  មុនពេល​កើតហេតុ ជនរងគ្រោះ​បានមក​ជួល​បន្ទប់​ស្នាក់នៅ​។ លុះ​ព្រឹក​ឡើង​អ្នករៀបចំ​បន្ទប់​គោះទ្វារ​មិន ឃើញ​បើក ក៏​រាយ​កាណ៍​ទៅ​អ្នកគ្រប់គ្រង​យក​សោ​មកចាក់​ទ្វារ ក៏​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​បាត់ទៅហើយ។ 

     តាម​ការពិនិត្យ​របស់​គ្រូពេទ្យ​បច្ចេក ទេស​រាជធានី​ភ្នំពេញ និង​គ្រូពេទ្យ​អម​សាលាដំបូង​បញ្ចា​ក់ថា សព​ស្លាប់​ដោយសារ​ប្រើប្រាស់​សារធាតុ​ញៀន​ហួសកំណត់ ។ បច្ចុប្បន្ន​សព​ដំកល់​នៅ វត្ត​ស្ទឹងមានជ័យ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់