adverise with khmeread Toothpaste

នារី​គ្រប់រូប​គួរ​ដឹង​ពី​វិធី​បំបាត់​មុន​និង​ស្នាម​ជាំ​ដ៏​អស្ចារ្យ​មិន​នឹកស្មាន​ដល់​មួយ​នេះ​!

​    ​ស្ត្រី​គ្រប់រូប​បាន​ចំណាយ​ទ្រព្យសម្បត្តិ​លើ​ផលិតផល​គ្រឿងសម្អាង​ដើម្បី​ព្យាបាល​បញ្ហា​សម្រស់​ដែល​ទាក់ទង​នឹង​ស្បែក ក្រចក ធ្មេញ មុខមាត់ និង​សក់​។

​    ​ទីផ្សារ​ទាំងឡាយ​ពោរពេញ​ទៅដោយ​ផលិតផល​ទាំងនេះ​ដើម្បី​ទាក់ទាញ​ស្ត្រី​ឱ្យ​សាកល្បង​។ ទោះយ៉ាងណា ផលិតផល​ទាំងនោះ​មានតម្លៃ​ថ្លៃ និង​ថែមទាំង​ពុំ​អាចមាន​ប្រសិទ្ធភាព​ដូច​បំណង​ទៀត​។

​    ​ដើម្បី​បាន​សម្រស់​ស្រស់ស្អាត លោកអ្នក​នឹងមិន​ចាំបាច់​ចំណាយ​ប្រាក់​អស់​ច្រើន​តទៅទៀត​ឡើយ នៅពេល​លោកអ្នក​ប្រើ​ថ្នាំដុសធ្មេញ​។ តើ​លោក​អ្នកមាន​ដឹង​ទេ​ថា ថ្នាំដុសធ្មេញ​គឺជា​ភ្នាក់ងារ​កម្ចាត់​មុន និង​ស្នាម​ជាំ​ដ៏​ពូកែ​ស័ក្តិ​សិទ្ធ​ដែរ​ទេ​?

​    ​មុន ស្នាម​ជាំ និង​មុន​នៅ​កន្លែង​ផ្សេងទៀត​កើតឡើង​ជាទូទៅ​ចំពោះ​មនុស្ស​ជំទង់​និង​ពេញវ័យ​។ ជាការ​ពិត ៧០ ទៅ ៨០ ភាគរយ​នៃ​មនុស្ស​ទាំងនេះ​បាន​និយាយថា​ពួកគេ​កើតមុន​។

​    ​មុន​អាច​កើត​នៅលើ​មុខ ទ្រូង ខ្នង និង​ស្បែកក្បាល​។ ផលិតផល​ប្រេង​ច្រើន​ហួស ការ​ពូន​ផ្តុំ​នៃ​កោសិកា​ស្បែក​ងាប់ ការស្ទះ​រន្ធ​ញើស និង​បាក់តេរី​គឺជា​កត្តា​សំខាន់​ទាំង​បួន​ដែល​បង្ក​ឱ្យ​កើតមុន​។ ប៉ុន្តែ​ចាប់ពីពេលនេះ​ទៅ លោកអ្នក​នឹង​លែង​ព្រួយបារម្ភ​រឿង​ចេញ​មុន​ទៀតហើយ ដោយ​គ្រាន់តែ​អនុវត្តតាម​វិធី​ខាងក្រោម​នេះ​៖

​    ​- លាប​ថ្នាំដុសធ្មេញ​មួយចំនួន​តូច​លើ​តំបន់​ប៉ះពាល់ មុន​ចូល​គេង ហើយ​លាង​សម្អាត​វា​នៅពេល​ព្រឹក​។​

​    ​- ធ្វើបែបនេះ​ឱ្យបាន​បួន​ប្រាំ​ថ្ងៃ​រហូត​ទាល់តែ​ស្បែក​អស់​មុន​។

​    ​នេះ​ពិតជា​ដំណឹង​ដ៏​អស្ចារ្យ​សម្រាប់​មនុស្ស​គ្រប់​វ័យ​ដែល​កំពុងមាន​បញ្ហា​កើតមុន និង​ស្នាម​ជាំ​លើ​មុខ​។ លោកអ្នក​នៅចាំ​ដល់​ពេលណា​ទៀត​? សាកល្បង​ទាំងអស់គ្នា​នៅ​យប់​នេះ​!!!៕

adverise with khmeread
ប្រភព៖ ហែល​ស៊ី​វ៉េ​អោ​ហ្វ​ឡាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់