adverise with khmeread 19ddjqysix0nxjpg

មូល​ហេតុដែល​មនុស្ស​ងាយ​កើត​ជំងឺ​ទឹកនោមផ្អែម​គួរ​ផឹក​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ពេញលេញ​ឱ្យបាន​ជាប់លាប់​

    ​ការសិក្សា​ថ្មី​មួយ​បាន​លើកឡើងថា មនុស្ស​ធំ ដែល​ផឹក​ទឹកដោះគោ​គ្មាន​ជាតិ​ខ្លាញ់ ឬ​មាន​ជាតិ​ខ្លាញ់​ទាប ប្រឈម​ហានិភ័យ​ខ្ពស់​ក្នុង​ការកើត​ជំងឺ​ទឹកនោមផ្អែម​ជាង​អ្នក​ដែល​ផឹក​ទឹកដោះគោ​ដែលមាន​ជាតិ​ខ្លាញ់​ពេញលេញ​។​

​    ​បណ្តាសារ​ព័ត៌មាន​អាមេរិក​បាន​រាយការណ៍​ថា ក្រុម​អ្នកស្រាវជ្រាវ​បាន​វិភាគឈាម​របស់​មនុស្ស​ធំ​ចំនួន ៣.៣៣៣ នាក់​ក្នុងអំឡុង​រយៈពេល ១៥ ឆ្នាំ និង​បាន​រកឃើញថា មនុស្ស​ដែល​ផឹក​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ពេញលេញ​ចំនួន ៣ ប្រភេទ​បាន​ថយចុះ​ហានិភ័យ​ក្នុង​ការកើត​ជំងឺ​ទឹកនោមផ្អែម ៤៦ ភាគរយ​។

​    ​អ្នកដឹកនាំ​ស្រាវជ្រាវ លោក​វេជ្ជបណ្ឌិត Dariush Mozaffarian បាន​ប្រាប់​កាសែត Time ថា មនុស្ស​ដែល​ផឹក​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ពេញលេញ​ពិតជា​មាន​ហានិភ័យ​ក្នុង​ការកើត​ជំងឺ​ទឹកនោមផ្អែម​ទាប​ជាង​មនុស្ស​ដែល​ផឹក​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប ឬ​គ្មាន​ជាតិ​ខ្លាញ់​។

​    ​ការសិក្សា​ដែល​ចេញផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី Circulation នេះ​បាន​សន្និដ្ឋានថា អាស៊ីត​ខ្លាញ់​របស់​ទឹកដោះគោ​មាន​ទំនាក់ទំនង​ជាមួយនឹង​ការថយចុះ​ការកើត​ជំងឺ​ទឹកនោមផ្អែម​។

​    ​លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ឱ្យ​មនុស្ស​ដែល​ងាយ​កើត​ជំងឺ​ទឹកនោមផ្អែម​ឧស្សាហ៍​ផឹក​ទឹកដោះគោ​ដែលមាន​ខ្លាញ់​ពេញលេញ​ដើម្បី​ទប់ស្កាត់​ការកើត​ជំងឺ​ទឹកនោមផ្អែម​៕

adverise with khmeread
ប្រភព៖ Foxnews

អ្នកនឹងចូលចិត្ត

មតិយោបល់