adverise with khmeread Heart attack

នេះ​គឺជា​វិធី​សង្គ្រោះ​ជីវិត​ពី​ជំងឺ​គាំងបេះដូង​ពេល​អ្នក​​នៅតែ​ម្នាក់ឯង​

​តើ​អ្នកដឹង​ត្រូវធ្វើ​យ៉ាងណាទេ នៅពេល​អ្នក​នៅ​ម្នាក់ឯង​ហើយ​ស្រាប់តែ​គាំងបេះដូង​? ស្ថិតិ​ជាច្រើន​បង្ហាញថា ក្នុងករណី​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​ចំនួន ៨០ ភាគរយ អ្នកស្លាប់​នោះ​គឺ​នៅតែ​ម្នាក់ឯង​។ ព័ត៌មាន​ខាងក្រោម​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ចេះ​សម្គាល់ថា​ពេលណា​អ្នក​កំពុង​គាំងបេះដូង និង​ត្រូវ​ធ្វើយ៉ាងណា​ដើម្បី​រក្សា​ជីវិត​ឲ្យ​បាន​។ 

* សញ្ញា​ព្រមាន​នៃ​ជំងឺ​គាំងបេះដូង​
​វា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​កត់សម្គាល់​ភាពខុសគ្នា​រវាង​ជំងឺ​គាំងបេះដូង​, អាកា​រៈបេះ​ដូង​ឈប់​ដើរ​, និង​អាកា​រៈ​ចង្វាក់បេះដូង​លោត​ញាប់​ខុសពី​ធម្មតា​។ 

- ជំងឺ​គាំងបេះដូង គឺជា​ការឈប់​មួយ​រំពេច​ក្នុង​ចរន្តឈាម​ហូរ ដោយសារ​បេះដូង​ខ្សោយ​លែង​កន្ត្រាក់​តទៅទៀត​។ 
- អាកា​រៈបេះ​ដូង​ឈប់​ដើរ​គឺ​ខុសគ្នា​ពី​រោគ​គាំងបេះដូង ដោយ​វា​បង្កឡើង​ដោយសារ​លំហូរ​ឈាម​ទៅ​សាច់ដុំ​បេះដូង​មាន​សភាព​ខ្សោយ​។ 
- អាកា​រៈ​ចង្វាក់បេះដូង​លោត​ញាប់​ខុសពី​ធម្មតា​ជាទូទៅ​គឺជា​បញ្ហា​អេ​ឡិច​ត្រិ​ច​ក្នុង​បេះដូង ហើយ​ជួនកាល​ត្រូវបាន​ព្យាបាល​ជាមួយនឹង​អេឡិចត្រូលីត បច្ចេកទេស Vagal Maneuver ឬ ការកែ​ចង្វាក់បេះដូង​ដែល​មិន​ទៀងទាត់​ដោយ​ប្រើ​ចរន្ដ​អគ្គីសនី​។ អាកា​រៈ​ចង្វាក់បេះដូង​លោត​ញាប់​ខុសពី​ធម្មតា​គឺជា​សញ្ញា​ប្រាប់​មុន​ថា​ការ​គាំងបេះដូង​ជិត​មកដល់​ហើយ​។ 

​ជំងឺ​គាំងបេះដូង​កើតឡើង​នៅពេល​ការស្ទះ​សរសៃឈាម​ក្នុង​បេះដូង (​ឧ​. កំណក​ឈាម​) បង្ក​ឲ្យ​ជាលិកា​ងាប់​បន្តិច​ម្តងៗ​។ នេះ​អាច​នាំទៅដល់​ការឈឺចាប់​ឆៀបៗ​ក្នុង​ទ្រូង ដែល​រីក​រាលដាល​ដល់ដៃ និង​ថ្គាម​របស់​មនុស្ស ហើយ​តម្រូវ​ឲ្យ​មានការ​យកចិត្តទុកដាក់​ព្យាបាល​ជាបន្ទាន់​ដើម្បី​ដោះស្រាយ​បញ្ហា​ស្ទះ​សរសៃឈាម​តាមរយៈ​ការវះកាត់​បន្ទាន់ ឬ​ថ្នាំ​បំបាត់​ឈាមកក​ក្នុង​បេះដូង​ជាដើម​។ 

​រោគសញ្ញា​មួយចំនួន​ចាប់ផ្តើម​បង្ហាញ​ម្តង​បន្តិចៗ ដែល​អាច​ឲ្យ​អ្នក​ហៅរក​ជំនួយ​បាន​។ ពេលខ្លះ អ្នក​អាចមាន​រយៈពេល​ខ្លី​មួយ​តែប៉ុណ្ណោះ មុនពេល​អ្នកសន្លប់​បាត់ស្មារតី​។  

* បច្ចេកទេស​ខាងក្រោម​នេះ​អាចជួយ​មនុស្ស​ឲ្យ​រួចផុតជីវិត​ពី​ជំងឺ​គាំងបេះដូង​បាន​។ តែ​ត្រូវ​ចាំ​: វិធី​ខាងក្រោម​គួរប្រើ​ទាល់តែ​ពេល​គ្មាន​ប្រភព​ជំនួយ​អ្វី​សោះតែ​ម្តង​។ 

- ចាប់ផ្តើម​ក្អក​ឲ្យ​ខ្លាំងៗ​!
- ដកដង្ហើម​ឲ្យ​វែងៗ ហើយ​ក្អក​ឲ្យ​ខ្លាំងៗ​រាល់​ពីរ​វិនាទី​ម្តង​។ ក្អក​ឲ្យ​ញាប់ និង​ខ្លាំងៗ​។  
- ដកដង្ហើម​វែង​មុនពេល​ក្អក​ម្តងៗ​។ ការ​ក្អក​ត្រូវតែ​ឲ្យ​បាន​វែង និង​យូរ​។ 
- ជួយ​ដាក់​សម្ពាធ​លើ​បេះដូង​តាមរយៈ​ការ​សង្កត់​ទ្រូង​ចុះឡើង​ត្រង់​បេះដូង​ដើម្បី​ជួយ​ធ្វើ​ឲ្យ​ចង្វាក់បេះដូង​លោត​ធម្មតា​វិញ (​ការដកដង្ហើម​វែង​ជួយ​នាំ​អុកស៊ីសែន​មក​សួត ហើយ​ចលនា​របស់​រាងកាយ​អំឡុង​ការ​ក្អក​ជួយ​ច្របាច់​បេះដូង និង​រក្សា​ចរន្តឈាម​ហូរ​)​។ 
- ទន្ទឹមនេះ ត្រូវ​ហៅរក​ជំនួយ​ភ្លាម​ក្រោយ​ធូរស្បើយ​បន្តិច​។ ត្រូវ​បន្ត​ក្អក ខណៈ​ទូរស័ព្ទ​រកម​នុស្ស​ឲ្យ​ជួយ​។ 

​ជាក់ស្តែង​ណាស់ វិធី​ល្អ​បំផុត​ដើម្បី​រក្សា​ឱកាស​រស់​ពី​ជំងឺ​គាំងបេះដូង​គឺ​ត្រូវ​ទប់ស្កាត់​វា​ឲ្យ​បាន​ជាមុនសិន​។ ការសម្រេចបាន ឬ​ការរក្សា​សុខភាព​បេះដូង​គឺមាន​សារៈសំខាន់​ណាស់ ដោយ​ធ្វើយ៉ាងណា​ត្រូវ​រក្សា​រាងកាយ​ឲ្យ​មាន​សកម្មភាព ត្រូវ​រក្សា​សម្ពាធ​ឈាម​ដែលមាន​សុខភាព​ល្អ កម្រិត​ជាតិ​កូ​ឡេ​ស្តូ​រ៉ូ​ល​ដែលមាន​សុខភាព​ល្អ និង​រក្សា​ទម្ងន់​រាងកាយ​ឲ្យ​បានល្អ ហើយ​សូមកុំ​ជក់បារី​ឲ្យ​សោះ​។ 

​ព័ត៌មាន​នេះ​អាចជួយ​សង្គ្រោះ​ជីវិត​របស់​អ្នក ឬ​ជីវិត​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក​បាន ដូច្នេះ​សូមជួយ​ចែករំលែក​តៗ​៕

adverise with khmeread

មតិយោបល់