0

ឈឺចាប់​ត្រង់​កន្លែង​ទាំងអស់នេះ​មែន​ទេ​? សាក​រូបមន្ត​ដ៏​មាន​ប្រសិទ្ធភាព​មួយ​នេះ​

    ​មនុស្ស​ភាគច្រើន​សុទ្ធតែ​ឈឺសន្លាក់ ដែល​ឧស្សាហ៍​កើតឡើង​ត្រង់​ជង្គង់ ស្មា ឬ​កែងដៃ​។ ពួកគេ​ជឿថា ការឈឺចាប់​ត្រង់​កន្លែង​ទាំងអស់នេះ​កើតឡើង​ដោយសារតែ​អាយុ​កាន់តែ​ជ្រេ ប៉ុន្តែ​លោកអ្នក​ដែល​គិតដល់​មនុស្ស​វ័យក្មេង​ដែល​ឈឺសន្លាក់​នៅ​អាយុ​ត្រឹម ២៥ ដែរ​ទេ​? តើ​លោក​អ្នកនឹង​និយាយ​អំពី​អាយុ​ទៀត​ទេ​ពេល​បានដឹង​រឿងនេះ​?

​    ​ការសិក្សា​ជាច្រើន​បាន​ពន្យល់ថា ការឈឺ​សន្លាក់​កើតឡើង​ដោយសារតែ​ដំណើរ​ទង្គិច​យ៉ាងខ្លាំង ការលើក​របស់​ធ្ងន់ ប្រេះ​ឆ្អឹង កើត​រលាក​សន្លាក់ ឈឺសន្លាក់​ឆ្អឹង និង​កត្តា​សុខភាព​ជាច្រើន​ទៀត​។

​    ​វា​អាច​កើតឡើង​សូម្បី​នៅពេល​កំពុង​ដេកលក់​។ ក្នុង​អត្ថបទ​នេះ យើង​នឹង​បង្ហាញ​រូបមន្ត ដែល​រកឃើញ​ក្នុង​សៀវភៅ​វេជ្ជសាស្ត្រ​បុរាណ​រុស្ស៊ី​។ គ្រឿងផ្សំ​សម្រាប់​រូបមន្ត​នេះ​មានតម្លៃ​ថោក និង​អាច​រកបាន​យ៉ាង​ងាយស្រួល ហើយ​លោកអ្នក​ក៏​ប្រហែល​ជាមាន​វា​នៅ​កន្ទុយ​ចង្ក្រាន​ផង​ក៏​មិនដឹង​។

​    ​* គ្រឿងផ្សំ​៖
​    ​- ទឹក​ស្ពៃ​ខ្មៅ​ឆ្អិន​-- កិន​ក្នុង​ម៉ាស៊ីន​ក្រឡុក (​មិន​កំណត់​បរិមាណ​)


​    ​- ទឹកឃ្មុំ (​មិន​កំណត់​បរិមាណ​)


​    ​- ម្សៅ​មេនំ​ប៉័ង (Baking Soda) (​មិន​កំណត់​បរិមាណ​)


​    ​- អំបិល​សមុទ្រ (​មិន​កំណត់​បរិមាណ​)


​    ​
​    ​* របៀប​ធ្វើ​
​    ​យក​ស្លាបព្រា​មួយ​កូរ​គ្រឿងផ្សំ​ចូលគ្នា​ឱ្យ​សព្វ រួច​ចាក់​ដាក់​ចាន​មួយ​ជាការ​ស្រេច​។

​    ​* របៀប​ប្រើ​
​    ​បិត​វា​លើ​កន្លែង​ដែល​ឈឺចាប់ រួច​យក​ថង់​ប្លា​ស្ទិ​កមួយ​រុំ​ពីលើ ហើយ​យក​ក្រណាត់​ឬ​ក្រមា​រុំ​បន្ថែម​មួយតង់​ទៀត ប៉ុន្តែ​កុំ​រុំ​តឹង​ពេក​។ ទុកចោល​មួយ​ម៉ោង​កន្លះ​ទៅ ២​ម៉ោង ប្រសិនបើ​លោកអ្នក​ខ្ជិល​ធ្វើ​វា​នៅ​ពេលយប់​។

​    ​ធ្វើ​វា​មុន​ចូល​គេង​ជា​ជម្រើស​ល្អ​បំផុត ព្រោះ​អំឡុង​ពេលនេះ លោកអ្នក​នឹងមិន​រើ​បម្រាស់​សន្លាក់​ដៃជើង​នោះទេ ហើយ​វា​នឹង​អាចជួយ​ព្យាបាល​យ៉ាង​មាន​ប្រសិទ្ធភាព​។ លោកអ្នក​អាច​លាង​សម្អាត​វា​នៅពេល​ព្រឹក​។ ហើយ​សន្លាក់​ក៏​ចាប់ផ្តើម​ធូរស្បើយ​វិញ​ផងដែរ​៕

ប្រភព៖ ហ៊ែ​ល​ស៊ី​វ៉េ​អោ​ហ្វ​ឡាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់