adverise with khmeread Fr4re0egna2rvb2.rect2100

មុន​ចូលឆ្នាំ យក​ល្បិច​មួយ​នេះ​ទុក​លេង​ជាមួយ​អ្នកភូមិ​!

    ​យើង​តែង​កោតសរសើរ​អ្នកលេង​សៀក​រហស្សកម្ម​ដែល​អាច​សម្តែង​រឿង​អស្ចារ្យ​ជាច្រើន ដែល​ធ្វើឱ្យ​យើង​គ្រប់គ្នា​មើល​ឡើង​ចំហ​រមាត់​។ ប៉ុន្តែ​ពួកគេ​ទាំងអស់នោះ​មិនមែន​ចេះ​សីល​នោះឡើយ​។ ពួកគេ​គ្រាន់តែ​បាន​ហាត់រៀន​ល្បិចកល​ក្នុង​សៀក​រហស្សកម្ម​យ៉ាង​ស្ទាត់ជំនាញ​ជាមុន​ប៉ុណ្ណោះ​មុននឹង​ចេញមក​សម្តែង​តាម​កញ្ចក់​ទូរទស្សន៍​។

​    ​តួយ៉ាង ល្បិច​ធ្វើឱ្យ​សន្លឹក​បៀរ​ហោះ​នេះ​ក៏​មិន​ខុសគ្នា​ពី​ល្បិច​សៀក​ផ្សេងៗ​ទៀត​ដែរ​។ ពួកគេ​បង្ហាញ​ស្នៀត​ធ្វើឱ្យ​បៀរ​ហោះ​នេះ​តាមរយៈ​ល្បិច​យ៉ាង​សាមញ្ញ​បំផុត ដែល​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​អាចធ្វើ​បាន​ដូច​គាត់​។

​    ​អ្វីដែល​លោកអ្នក​ត្រូវការ​គឺ​៖
​    ​- បៀរ​មួយ​សន្លឹក (​កំណត់​សន្លឹក​បៀរ​មុន​រួចជាស្រេច​)
​    ​- បន្ទះ​ជ័រ​ប្លា​ស្ទិ​កស​ស្តើង​មួយ​
​    ​- កាវ​បិត​ថ្លាឈ្វេង​
​    ​- កន្ត្រៃ​

​    ​* របៀប​បោក​
​    ​កាត់​បន្ទះ​ជ័រ​បិត​ជាមួយ​កាវ​លើ​ខ្នង​សន្លឹក​បៀរ រួច​យក​បៀរ​ដាក់​ផ្ងារ​លើ​បាតដៃ​។ ត្រូវ​ឆ្លៀតឱកាស​ទាញ​គែម​បន្ទះ​ជែ​រ​បិត​នៅ​បាត​សន្លឹក​បៀរ​ឱ្យ​រហ័ស រួច​គាប​បន្ទះ​ជ័រ​នោះ​លើ​ម្រាមដៃ ហើយ​ចំកោង​បាតដៃ​ដើម្បីឱ្យ​បន្ទះ​ជ័រ​នោះ​រុញ​សន្លឹក​បៀរ​ឡើងលើ​ប្រៀប​បី​ដូចជា​លោកអ្នក​កំពុង​ជប់​វា​ឱ្យ​ហោះ​យ៉ាង​អ៊ីចឹង​។

​    ​សូម​ទស្សនា​វីដេអូ​លម្អិត​អំពី​ល្បិច​នេះ​ទាំងអស់គ្នា​៖

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់