adverise with khmeread 300a2de700000578 0 image a 42 1452515814751

ប្រសិន​កើតរោគ​ក្លន សូម​វះកាត់​វា​ចេញ​ឥឡូវនេះ​ភ្លាម មុនពេល​រឿងនេះ​កើតឡើង​!

    ​ជំងឺ​មួយ​ហៅថា ក្លន (Hernia) កើតឡើង​នៅពេល​សរីរាង្គ​មួយ​បាន​រុល​ឆ្លងកាត់​មាត់​សាច់ដុំ ឬ​ជាលិកា ដែល​ធ្វើឱ្យ​សរីរាង្គ​នោះ​ជាប់​នៅក្នុង​ជាលិកា​ឬ​សាច់ដុំ​នោះ​។ ឧទាហរណ៍​ជាក់ស្តែង ពោះវៀន​អាច​នឹង​ធ្លាយ​ចូលទៅ​តំបន់​ដែល​ខ្សោយ​នៅក្នុង​ស្បែក​ពោះ​។

​    ​រោគ​ក្លន​ឧស្សាហ៍​កើត​ទូទៅ​នៅក្នុង​ពោះ ប៉ុន្តែ​វា​ក៏​អាច​កើត​នៅលើ​ភ្លៅ​ខាងលើ ក្រោម​ពោះ និង​តំបន់​ក្រលៀន​ផងដែរ​។ រោគ​ក្លន​ភាគច្រើន​មិន​គំរាមកំហែង​ដល់​ជីវិត​ភ្លាមៗ​នោះទេ ប៉ុន្តែ​វា​នឹងមិន​បាត់ទៅ​វិញ​ដោយ​ឯកឯង​នោះឡើយ និង​អាច​តម្រូវឱ្យមាន​ការវះកាត់​ដើម្បី​ទប់ស្កាត់​ការវិវឌ្ឍ​ជា​គីស​ធំ​ដ៏​គ្រោះថ្នាក់​។

​     * មូលហេតុ​ចម្បង​ដែល​ធ្វើឱ្យ​សាច់ដុំ​ខ្សោយ​
​    ​- ខ្សោយ​ស្បែក​ពោះ
​    ​- អាយុ​ជ្រេ​
​    ​- ក្អក​រ៉ាំរ៉ៃ​
​    ​- ខូច​មុខរបួស​ចាស់​ត្រង់​កន្លែង​ធ្លាប់​រងរបួស និង​វះកាត់​

​    ​* កត្តា​ដែល​បង្កើន​ហានិភ័យ​ក្នុង​ការវិវឌ្ឍ​ទៅរក​រោគ​ក្លន​រួមមាន​៖
​    ​- គ្រួសារ​មាន​ប្រវត្តិ​កើតរោគ​ក្លន​
​    ​- ធាត់​ជ្រុល ឬ​ឡើង​ទម្ងន់​
​    ​- ក្អក​រ៉ាំរ៉ៃ​
​    ​- ទល់លាមក​រ៉ាំរ៉ៃ​
​    ​- ជក់បារី (​អាច​បង្ក​ឱ្យ​ក្អក​រ៉ាំរ៉ៃ​)

​    ​មិន​ថា​លោកអ្នក​ខ្វល់​ឬ​មិន​ខ្វល់​អំពី​រោគ​ក្លន​នោះឡើយ លោកអ្នក​ត្រូវតែ​ព្យាបាល​ផ្អែកលើ​ទំហំ​រោគ​ក្លន និង​រោគសញ្ញា​ធ្ងន់ធ្ងរ​របស់​វា​។ វេជ្ជបណ្ឌិត​របស់​អ្នក​អាច​គ្រាន់តែ​ពិនិត្យមើល​រោគ​ក្លន​ថា​តើ​អាចមាន​លទ្ធភាព​វិ​វ​ឌ្ឍ​ទៅជា​គីស​ដ៏​ធំ​ឬក៏​អត់​។ សូម​មើល​វីដេអូ​ខាងក្រោម​៖

 

adverise with khmeread
ប្រភព៖ Blog Healthcare

អ្នកនឹងចូលចិត្ត

មតិយោបល់