adverise with khmeread Clara lee %28r%29

Clara Lee ស៊ីដាច់ឈុតហែលទឹករបស់ Charmaine Sheh

          តារាស្រីហុងកុង Charmaine Sheh តារាភាព​យន្ត Louis Koo និង​តារា​បង្ហាញ​ម៉ូត​កូរ៉េ Clara Lee បានថតរឿង “Line Walker” នៅទីក្រុង​ម៉ាកាវ។

          ក្នុងឈុត​នេះ  Charmaine ដែល​សម្តែង​ជា​តួអង្គដើម​ឈ្មោះ Ding Jie នោះ​បាន​ជួប​តួប្រុស​ Louis Koo ដោយ​ចៃដន្យ​នៅ​អាងហែល​ទឹក​មួយ​កន្លែង។ ដោយ​សារតែ​ដំណើរ​ការថតឈុត​នេះ​ត្រូវ​បាន​លុប​ចោល​បីដង​ដោយ​សារមាន​ភ្លៀង​នោះ ក្រុម​ការងារ​និយាយបែបលេងសើច​ថា តារា​ប្រុស​ស្រីទាំង​ពី​រ​គឺជា​អ្នកនាំ​ទឹក​ភ្លៀងមកជាមួយ។

          ក្នុងសម្លៀក​បំពាក់​ឈុត​ហែល​ទឹក​ ដំបូងឡើយ Charmaine បារម្ភថា ទស្ស​និក​ជន​នឹង​មើលឃើញ​ស្លាក់ស្នាម​​របស់នាង​ ដោយសារតែនាង​មាន​ស្នាម​មុត​ខ្លះ​ នៅលើស្បែក អំឡុង​ពេល​ថត​ភាព​យន្តនេះ។

          នាងបាននិយាយថា​”​វាជាលើកទី​១​ហើយដែលខ្ញុំ​ស្លៀកពាក់ឈុត​ហែល​ទឹក​​ថតក្នុងភាព​យន្តខ្នាតធំ​បែបនេះ។ ក្នុង​ឈុត​វាយតប់កន្លងមក​ ដៃ ជើង​និង​ភ្លៅ​របស់ខ្ញុំ​មាន​ស្នាម​ជាំពេញ​។ ខ្ញុំ​គិតរក​វិធីបិទបាំង​ស្នាមជាំទាំងនេះនៅពេល​ខ្ញុំ​ស្លៀក​ឈុតហែលទឹក។ សំណាងណាស់ ការថតភាព​យន្ត​នេះត្រូវ​បាន​ពន្យារ​ពេល​​ដោយ​សារមាន​ភ្លៀង​ ហើយ​ស្នាមជាំទាំងនេះបាន​រលុបបាត់បន្តិចម្តងៗ។​ ខ្ញុំអាច​បង្ហាញ​ភាព​ស្រស់ស្អាតរបស់​ខ្ញុំដល់ទស្សនិកជនជា​ថ្មីម្តងទៀត”។

          ប៉ុន្តែ Clara ជាគូ​ប្រជែង​ខ្លាំងបំផុត​បស់​ Charmaine ក្នុងភាព​យន្តនេះ ក៏ស្លៀក​ពាក់​ឈុត​ហែល​ទឹក​ដែរ។ ទោះបីជា​យ៉ាងណា ឈុត​ហែល​ទឹក​របស់ Clara ហាក់ដូចជា​បញ្ចេញសាច់សខ្ចីនិង​គល់សុដន់​ច្រើនជាង​ ហើយ​នាង​បាន​ទាក់​ទាញ​ចំ​ណាប់អារម្មណ៍​ពី Charmaine នៅក្នុង​ឈុត​នេះ។ ប្រុសៗ​ក្បែរនោះ បាន​ងាក​មុខ​មក​សម្លឹងមើល​នាង​នៅពេល​នាង​ដើរ​កាត់មុខពួកគេ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់