adverise with khmeread Luna 9

Luna ត្រូវបានជ្រើសរើសជាអ៊ឹមស៊ីថ្មីសម្រាប់កម្មវិធីជជែកកម្សាន្ត

          តារាចម្រៀង Luna សមាជិក​របស់​ក្រុម​ចម្រៀង​ f(x) ចាប់ផ្តើម​ប្រ​កួត​ប្រ​ជែង​សម្រាប់​​​​​ការងារ​ថ្មី ខណៈ​ពេល​នាងត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​អ៊ឹមស៊ី​នៅ​ក្នុង​កម្មវិធី​ “Get It Beauty 2016” ។

          បណ្តាញព័ត៌មាន​កូរ៉េ​បាន​រាយការណ៍​ថា Luna ត្រូវ​បា​ន​ជ្រើសរើស​ឲ្យ​បំ​ពេញ​ការងារ​អមជាមួយ​នឹង​អ៊ឹមស៊ី​បច្ចុប្បន្ន​ Lee Ha Nwi  Kim Jung Min   និង Hwang Min Young ក្នុងកម្មវិធីជជែកកម្សាន្ត​របស់​ទូរទស្សន៍ OnStyle ។ ដំណើរ​កា​រថតដំបូង​របស់ Luna បាន​ធ្វើ​ឡើងកាលពីថ្ងៃទី​៨​ខែមេសា។

          Luna បាន​បង្ហាញមុខ​ជា​អ៊ឹមស៊ី​ពិសេស​ក្នុង​កម្មវិធី “Get It Beauty” និង​បាន​ចែក​រំលែក​រឿងរ៉ាវផ្ទាល់ខ្លួន​របស់នាង។ នៅពេលសួរ​នាំ​អំពី​ភាព​ស្រស់ស្អាត់​ខុស​ធម្មតា​ នាង​​បាន​និយាយថា “​អាថ៌កំបាំងគឺរបបអាហារ​។ ខ្ញុំ​គ្រប់គ្រងតឹងរ៉ឹង​ចំពោះ​របបអាហារ​ដែលខ្ញុំទទួល​ទាន​និង​ហាត់ប្រាណ​ទៅតាម​កាលវិភាគផ្ទាល់ខ្លួន”៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់