adverise with khmeread Minah123

Minah កំពុងចរចា ដើម្បីចូលរួមសម្តែងក្នុងរឿង “The Beauty and the Beast”

          តារាចម្រៀង Minah សមាជិក​របស់​ក្រុម​ចម្រៀងកូរ៉េ​ Girl `s Day កំពុង​ពិចារណា​ចូលរួម​ជាមួយនឹង​ក្រុម​តារា​សម្តែង​ផ្សេងទៀត​ក្នុងរឿង “The Beauty and the Beast” របស់​ទូរទស្សន៍ SBS ហើយភាព​យន្តនេះគ្រោងនឹង​ចាក់​បញ្ចាំង​រៀងរាល់​ចុងសប្តាហ៍។

          ក្រុម​ហ៊ុន Dream Tea Entertainment ជា​ទីភ្នាក់ងារ​របស់នាង​បាន​បង្ហើប​ប្រាប់​កាលពីថ្ងៃទី​០៨​ខែមេសា​ថា “​ Minah បានទទួល​សំណើ​ឲ្យ​បង្ហាញ​មុខ​ក្នុង​រឿង The Beauty and the Beast ។ ការចរចា​កំពុង​បន្ត​នៅឡើយ ប៉ុន្តែ​យើង​កំពុង​ពិនិត្យ​មើល​សំណើ​នេះ។

          Minah កំពុង​ចរចា​សម្រាប់តំណែង​តួអង្គ​ Gong Shim ជា​ស្ត្រី​វ័យក្មេង​ដែល​គ្មាន​ភាព​ស្ទាក់ស្ទើរ​ ក្នុងការស្វែង​រក​ឱកាស​ក្នុង​ទីផ្សារ​ការ​ងារ​។ តារាស្រី Baek Jin Hee កន្លងមក​បានច្រានចោល​សំណើ​សម្រាប់តួអង្គនេះ។

          រឿង “The Beauty and the Beast” រំពឹងថា នឹងចាក់បញ្ចាំង​នៅ​ថ្ងៃទី​១៤​ខែ​ឧសភា៕

adverise with khmeread
ប្រភព៖ soompi

អ្នកនឹងចូលចិត្ត

មតិយោបល់