adverise with khmeread 12938350 234205260266983 4416403287390064237 n

ជីក​រកឃើញ​ទូក​មេទ័ព​សម័យអង្គរ នៅ​ខេត្តសៀមរាប​(​មាន​វីដេអូ​)

    សៀមរាប ៖ ទូក​ឈើ​បុរាណ​មួយគ្រឿង​ប្រវែង​ប្រមាណ​១២​ម៉ែត្រ​ត្រូវបាន​អ្នកស្រុក​ជីក​ឃើញ ខណៈពេល​ក្រុម​អ្នក​បូម​ខ្សាច់​កំពុង​កាយ​ដី​ជម្រៅ​ដី​ប្រមាណ​៧​ទៅ​៨​ម៉ែត្រ ហើយ​បាន​ទំនាក់ទំនង​ទៅ​អាជ្ញាធរ​យកទៅ​រក្សាទុក។​

    ក្នុង​អា​ខោ​ន ​Facebook ​របស់លោក​ និ​ន ច​ន្ធូ (Nin Chanthou)​បាន​ឲ្យ​ដឹងថា "​នៅវេលា​ព្រឹក​មិញ​នេះ ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៦ ខ្ញុំ​បាន​ទៅ​ថត​រូបភាព ទូក​បុរាណ​មុន​សាង​ប្រាសាទអង្គរវត្ត ២​ឆ្នាំ​សម្រាប់​មេទ័ព នៅ​សម័យមុន ហើយ​ទូក​នេះ​កប់​នៅក្នុង​ជំរៅ​ដី​ប្រហែល ៧-៨ ម៉ែត្រ សម្រាប់​ទូក​នេះ​មាន​ប្រវែង​ជាង​១២​ម៉ែត្រ នៅក្នុង​ភូមិ​ដូន​អៅ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប​"​។​

    លោក​និ​ន ច​ន្ធូ បាន​អះអាងថា ជា​ទូក​របស់​មេទ័ព​នា​សម័យអង្គរ ប៉ុន្តែ​ក្នុងករណីនេះ​មន្ត្រី​ជំនាញ​កំពុង​សិក្សា​នៅឡើយ។ យ៉ាងណាក៏ដោយ​បើតាម​ការពិនិត្យ​លើ​សាច់​ទូក នៅ​ល្អ​រឹង មាំ​អាច​ប្រើ​បាន៕​

 

 

Posted by Nin Chanthou on Thursday, April 7, 2016
 

 

Posted by Nin Chanthou on Thursday, April 7, 2016

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់