adverise with khmeread D19b6784 d3f2 4383 b75b 1dc7989f8569

ពួន​សម្ងំ​ប្រើ​គ្រឿងញៀន​ប៉ូ​លិ​សវ៉ៃ​ខ្នោះ​២​នាក់​

    ភ្នំពេញ ៖ បុរស​២​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌចំការមន​ប​ង្ក្រា​ប​ក្នុងករណី​ប្រើប្រាស់​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០៨ ខែ​មេសា​ ឆ្នាំ២០១៦ ម៉ោង៣ ​និង​៣០​នាទី​ទៀបភ្លឺ​នៅ​បន្ទប់​ជួល​គ្មាន​លេខ​ ផ្លូវ​លេខ​២៧១​ ក្រុម៣០​ ភូមិ​០៥ ​សង្កាត់​ទំនប់ទឹក​ ខណ្ឌចំការមន​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ​ ទូច ស៊ា​ង​លី​ញ ​ហៅ​ប៉ូ ​ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ​ ជនជាតិខ្មែរ​ស្នាក់នៅ​បន្ទប់​ជួល​ខាង​លើ​មុខរបរ​គ្មាន​,​និង២-​ឈ្មោះ​ ខឹម​ សុភ័ក្ត្រ​ ភេទ​ប្រុស ​អាយុ៣០​ឆ្នាំ​ ស្នាក់នៅ​ភូមិ​ចំ​រើន​ផល​ សង្កាត់​បឹងទំពុន​ ខ​ណ្ទ​មានជ័យ។ ​ដកហូត​​វ​ត្តុ​តាង​ប្រដាប់​សំរាប់​ជក់​សារធាតុ​ញៀន​មួយចំនួន​។ បន្ទាប់មក​បាន​បញ្ជូន​ទៅ​ខណ្ឌ​ចាត់ការ​តាមផ្លូវ​ច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់