adverise with khmeread 1

​បន្ទាប់ពី​ចូល​ទម្រង់​ស៊ុត​របស់ខ្លួន​វិញ លោក Simeone បង្ហើប​ឱ្យដឹងពី​ចេតនា​រក្សា Torres ជាមួយ​ក្លឹប​

    ​បន្ទាប់ពី​រកបាន ៥ គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន ៨ លើក​រួចមក កីឡាករ Fernando Torres វ័យ ៣២ ឆ្នាំ ដែល​ខ្ចី​ជើង​ពី​ក្រុម AC Milan ហាក់ដូចជា​បាន​ផ្លាស់ប្តូរ​ចិត្ត​គ្រូបង្វឹក Atletico លោក Simeone ហើយ​។​

​    ​មុននេះ លោក Simeone ត្រូវបាន​រាយការណ៍​ថា មិន​ចាប់អារម្មណ៍​លើ​ការបន្ត​កុងត្រា​ខ្ចី​ជើង​របស់​ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ទេ ប៉ុន្តែ​ដោយសារ​ទម្រង់​លេង​ដ៏​ល្អ​នាពេល​ចុងក្រោយ​នេះ លោក​បាន​ប្រាប់ថា នឹង​ពិចារណា​ម្តងទៀត​។​

​    ​គាត់​បាន​និយាយថា "​គាត់​កំពុង​ធ្វើបាន​យ៉ាង​ល្អ​! នៅ​ថ្ងៃស្អែក (​ការប្រកួត​ក្នុងថ្ងៃនេះ​) គាត់​នឹង​លេង​ម្តង​ទៀតហើយ​ក្លឹប​នឹងធ្វើ​ការសម្រេចចិត្ត​បន្ទាប់ពី​និយាយ​ជាមួយ​គាត់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​"៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់