adverise with khmeread 1

​មុខ​លោក Pochettino ឡើង​រីក​ដូច​គ្រាប់​ជីរ​បន្ទាប់ពី​ឮដំណឹង​ថា Tottenham ត្រៀម​លុយ​ដ៏​ច្រើន​សម្រាប់​គាត់​

​    ​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur ត្រៀម​រួចរាល់​ក្នុងការ​ជះ​លុយ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ដើម្បី​រក្សា​លោក Mauricio Pochettino ជា​គ្រូបង្វឹក​។​

​    ​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ បាន​ចុះ​កុងត្រា​រយៈពេល ៥ ឆ្នាំ​ជាមួយ​ក្លឹប នៅពេលដែល​គាត់​មកដល់​ទឹកដី White Hart Lane ពី​ក្រុម Southampton ក្នុង​ខែឧសភា ឆ្នាំ ២០១៤ ប៉ុន្តែ​ប្រធាន​ក្លឹប​លោក Daniel Levy ត្រៀម​រួចរាល់​ដើម្បី​ស្នើ​កុងត្រា​ថ្មី​ដល់​គ្រូបង្វឹក​វ័យ ៤៤ ឆ្នាំ​រូបនេះ​។​

​    ​បើ​យោងតាម​វេ​ប​សាយ Daily Mail បានឱ្យដឹងថា លោក Pochettino នឹង​ទទួលបាន​កុងត្រា​ថ្មី​រយៈពេល ៥ ឆ្នាំ​ដែលមាន​តម្លៃ ៥,៥ លាន​ផោន​ក្នុង​មួយឆ្នាំ ដោយ​បូក​បញ្ចូល​កម្រៃ​បន្ថែម​ចំពោះ​ការលេង​របស់​ក្រុម​។​

​    ​ការស្នើ​នេះ​ត្រូវបាន​ដឹងថា បាន​កើតឡើង​អំឡុង​ការជជែក​គ្នា​រវាង​លោក Pochettino និង​លោក Levy អំឡុង​ការប្រកួត​មិត្តភាព​ប្រទេស​។ ហើយ​ឥឡូវ Spurs នៅ​រង់ចាំតែ​ចម្លើយ​ពី​គ្រូបង្វឹក​មកពី​អាមេរិក​ឡាទីន​រូបនេះ​ប៉ុណ្ណោះ​៕

 

adverise with khmeread
ប្រភព៖ Talksport

មតិយោបល់