adverise with khmeread 1

​លោក Mourinho នៅតែ​លាក់​ថា​តើ​ក្រុម​ណា​ជា​ជម្រើស​របស់គាត់​

    ​លោក Jose Mourinho ពិតជា​មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា គាត់​នឹង​ទទួលបាន​ការងារ​ថ្មី​បន្ទាប់ពី​រដូវ​កាល​នេះ​បញ្ចប់​ហើយ​ថែមទាំង​បង្ហើប​ឱ្យដឹងទៀតថា គាត់​នឹង​ធ្វើឱ្យ​ក្លឹប​ថ្មី ដែល​គាត់​ពិតជា​ចង់​ដឹកនាំ​ខ្លាំង​ថែមទៀត​ផង​។​

​    ​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ ៥៣ ឆ្នាំ​រូបនេះ​បាន​ប្រាប់​កាសែត O Jogo របស់​ប្រទេស​កំណើត​របស់លោក​ថា "​ខ្ញុំ​អាច​ធានា​អ្នក​យ៉ាងច្បាស់​ថា ខ្ញុំ​នឹង​ចូលធ្វើការ​វិញ​នៅ​រដូវក្តៅ​នេះ​។ ខ្ញុំ​មានការ​ស្នើ​ដ៏​ល្អ​នៅលើ​តុ​"​។​

​    ​គាត់​បាន​បន្តថា "​បញ្ហា​នោះ​គឺ​ស្ថិត​លើ​ការពិចារណា ដើម្បី​ឈានដល់​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​ហើយ​ប្រកា​សវា​។ នៅ​រដូវក្តៅ​ខាងមុខ នៅ​ចុងរដូវ​កាល​នេះ អ្នក​ទាំងអស់គ្នា​នឹង​ដឹងថា​ក្លឹប​បន្ទាប់​របស់ខ្ញុំ​មួយណា​ហើយ​"​។​

​    ​ខណៈ​លោក Mourinho មិនបាន​បញ្ជាក់​ច្បាស់​ថា​តើ​ក្រុម​ណា​បានស្នើ​គាត់​នោះ ប៉ុន្តែ​គាត់​ក៏បាន​និយាយថា គាត់​សុខចិត្ត​ទាត់​ខ្យល់​ប៉ុន្មាន​ខែ​នេះ​ក៏បាន​។​

​    ​គាត់​បាន​និយាយទៀតថា "​បន្ទាប់ពី​ឈប់សម្រាក​អស់​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ ខ្ញុំ​នឹង​ត្រៀម​រួចរាល់​ដើម្បី​ដឹកនាំ​ក្រុម​ជាមួយ​អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​ត្រូវតែ​ផ្តល់​។ ខ្ញុំ​ចង់​ធ្វើការ​នៅ​ក្លឹប​ដែលមាន​ការទទួលខុសត្រូវ នៅក្នុង​លី​ក​ដ៏​លំបាក ដែល​គ្មាន​អ្វីដែល​ងាយស្រួល​"៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់