adverise with khmeread B52ff4ed b37c 408a 83bc 3dc7bc06e666

ទីណា​ក៏មាន​លក់​ថ្នាំញៀន តែ​គេច​មិន​ផុតពី​ខ្នោះ​ប៉ូលិស​

    កណ្តាល ៖ យុវជន​២​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ពញាឮ​ឃាត់ខ្លួន​ក្នុងករណី​ចែកចាយ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​កាលពី​ថ្ងៃទី​០៨​មេសា​ឆ្នាំ​២០១៦ វេលា​ម៉ោង​១១ និង​៤០​នាទី​​នៅ​ចំណុច ភូមិ​ជ័យ​ឧ​ត្ត​ម​ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន​០២​នាក់​គឺ​១-​ឈ្មោះ ​ឌុ​ក ​កុម្ភ​: ភេទ​ប្រុស អាយុ​២១ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដមាន​ទីលំនៅ​ភូមិ​សង្វរ ​ឃុំ​កំពង់​លួង ​ស្រុក​ពញាឮ ​ខេត្តកណ្តាល និង​២-​ឈ្មោះ ​ជុំ ឆា​នី ​ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរប​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​ទួល​ងោក​ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​វត្ថុតាង ៖ ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ចំនួន​១០​កញ្ចប់​តូច​,​កូន​ក្រ​បូ​ប​០១​ពណ៌​ក្រហម​,​ទូរស័ព្ទ ០២​គ្រឿង​ម៉ាក Nokia អិន​ចុច​ពិល​,​ប្រាក់រៀល ១៨.០០០​ និង​លុយ​ថៃ​២០​បាត​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​ខាងលើ​កម្លាំង​ជំនាញ​បានទទួល​ព័ត៌មាន​ថា​ជនសង្ស័យ​ខាងលើ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំញៀន​នៅ​ម្តុំ​កើតហេតុ​ខាងលើ​ពេលនោះ​ប៉ូលិស​យុត្តិធម៌​បាន​សហការ​ជាមួយ​ប៉ុស្តិ៍​ចុះបង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០១​នាក់​ឈ្មោះ​ឌុ​ក​ ​កុម្ភ​:​ កំពង់​ចែកចាយ​ភូមិ​ជ័យ​ឧ​ត្ត​ម​ ឃុំ​ផ្សារ​ដែក ​និង​វត្ថុតាង​០១​កញ្ចប់​តូ​។​

      រួចហើយ​តាម​ចាប់​ទៅយក​ម្នាក់ទៀត​ដែល​កំពង់​ចែកចាយ​នៅ​ចំនុច​ភូមិ​ព្រែក​ក្តាម​១​ ឃុំ​កោះ​ចិន ​ឈ្មោះ​ជុំ​ ឆា​នី ​វត្ថុតាង​ចំនួន​០៩​កញ្ចប់​តូច​បញ្ជូនមក​អធិការ​រដ្ឋា​ន​ប៉ូលិស​ស្រុក​ពញាឮ​ដើម្បី​សួរនាំ និង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់