adverise with khmeread B708cbeb 5683 4bd3 a7ae 0113ca2f95b1

យុវជន​ម្នាក់​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​បុរស​ជនជាតិ​ចិន​ម្នាក់​ស្លាប់​នៅនឹងកន្លែង​ហើយ​រត់​បាត់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ចិន​ម្នា​ក់បាន​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ​ខណៈ​កំពុង​ដើរ​តាម​ដងផ្លូវ​ហើយ​ត្រូវ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃទី​៨ ​ខែមេសា​ ឆ្នាំ​២០១៦ នៅ​ចុះ​ណុ​ច​មុខផ្ទះ​សំណក់​ម៉េង​ហុង​សែន​មនោ​រម្យ តាម​បណ្តោយ​ផ្លូវ​បេតុង​ស្ថិតក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

     ប្រភព​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ ឡៅ​ទិន ភេទ​ប្រុស ​អាយុ​ជាង​៣០​ឆ្នាំ។​

     តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា  នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​ដើរ​តាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។ ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ម៉ូតូ​មួ​គ្រឿង​ម៉ាក ​zoommer x ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FO-9464 ជិះ​អោយ​យុវជន​ម្នាក់​ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា​ក្នុង​ល្បឿន​លឿន​ហើយ​បានគេច​ពី​ម៉ូតូ​មួយគ្រឿង​ទៀត​ក៏​ជ្រុល​បុក​បុរស​ជនជាតិ​ចិន​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ ចំណែក​អ្នកជិះ​ម៉ូតូ​រងរបួស​ស្រាល​។​

     សាក្សី​ដដែល​បាន​បន្តថា បន្ទាប់​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​រួម​ម្ចាស់​ម៉ូតូ​ក៏​ទុក​ម៉ូតូ​ចោល​ហើយ​រត់​គេចខ្លួនបាត់​តែម្តង​។​

      ក្រោយពេល​កើតហេតុ​សព​ត្រូវបាន​សាច់ញាតិ​យកទៅ​តម្កល់ទុក​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​រង់ចាំ​បងប្អូន​មកពី​ប្រទេស​ចិន​មក​ទទួល​ធ្វើបុណ្យ​តាម​ប្រពៃណី។ ចំណែក​ម៉ូតូ​សម្ថ​កិច្ច​យកទៅ​រក្សាទុក​នៅ​កា​រិ​យា​ល័​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់