adverise with khmeread Ed1e13ce 128e 48c6 bbd5 f1917d25b995

ជិះ​ម៉ូតូ​កាត់​កន្លែង​គេ​រាំ ខឹង​គេ​ស្រែ​ស្តីថា​ឲ្យ​ស្ទុះ​យក​បុ័​ង​តោ កាប់​គេ​របួស​៦​នាក់ ខ្លួនឯង​ដាច់​ម្រាម​៤(​មាន​វីដេអូ​)

   ​ ភ្នំពេញ ៖ ក្រុម​បុរស​អ្នកលេង​ចិត្តសឿង​៦​នាក់ បាន​យក​កាំបិត​បុ័​ង​តោ និង​បំពង់​ទីបទៅ​កាប់​និង​សំពង​គេ​របួសធ្ងន់​៦​នាក់ ចំណែក​ខ្លូន​ឯង​ដែល​ទៅ​កាប់​គេ​មុន​នោះបាន​រងរបួស​ដាច់​ម្រាមដៃ​ឆ្វេង​អស់​៤ និង​ម្នាក់ទៀត​សន្លប់ ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ ៤​នាក់​ទៀត​ចាប​ឃាត់ខ្លួន​យកមក​ប៉ុស្តិ៍​ចោមចៅ។​

    ហេតុការណ៍​ប្រយុទ្ធ​ស៊ីសាច់ហុតឈាម​អបអរ​បុណ្យចូលឆ្នាំថ្មី​នេះ កើតឡើង​កាលពី​វេលា​ម៉ោង ១០​យប់​ថ្ងៃទី ៨ មេសា ២០១៦​នៅ​ចំណុច​ប​បន្ទប់​ជួល​នៅ​ខាងកើត​ផ្សារ​ព្រៃទា ស្ថិត​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    បើតាម​សាក្សី​ពី​កន្លែងកើតហេតុ​អោយដឹងថា នៅមុន​មាន​ករណី​វាយ​កាប់​ចាក់​គ្នា​នេះ​កើតឡើង​គឺ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​កើតហេតុ​បាននាំគ្នា​ចាក់ធុងបាស់​រាំលេង​កម្សាន្ត​មុន​ចូលឆ្នាំ​។ ស្របពេល​នោះដែរ​ក៏មាន​ក្រុមអ្នកលេង​ចិត្តសឿង មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​បី​គ្រឿង​ម៉ាក MSX ២​គ្រឿង ម៉ាក​ស្កុប​ពី​១​គ្រឿង​មកលេង​ផ្ទះជួល​បងប្អូន​ក្បែរ​កន្លែងកើតហេតុ ហើយ​ក្រុម​ជនបង្ក​បាន​ជិះ​ម៉ូតូ​បំពង​បំពង់​ស៊ី​ម៉ាំ​​ង ខ្លាំងៗ​និង​ជិះ​ម៉ូតូ​រក​ទៅបុក​ប្រជាពលរដ្ឋ​កំពុង​ឈរ​រាំ​ថែមទៀត​។​

   ​​ ក្រោយមក​ក្រុម​អ្នករាំ​បាន​ស្រែកថា​ឲ្យ​ទៅ​ក្រុម​ម៉ូតូ​ថា "​ជិះ​ម៉ូតូ​អត់​មើល​គេ​រាំ​ទេ​អី "​ក៏​ក្រុម​ម៉ូតូ​បាន​ឈប់​ម៉ូតូ​ទៅ​សួរនាំ រហូត​បង្ក​ជា​ពាក្យ​ទំនាស់​ពាក្យសំដី​តឹង​ស​សៃ​ក​ដាក់គ្នា​ឈានទៅដល់​ការ​ទាញ​កាំបិត​និង​ដំបង​វាយ​កាប់​គ្នា​ដូច​ក្នុង​រឿង​ហុងកុង បណ្តាល​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​៨​នាក់​ក្នុងនោះ​២​នាក់​ជា​ជនបង្ក​ហេតុ​មុន និង​ខូចខាត​ម៉ូតូ​ចមនួន​៣​គ្រឿង  រឺ​ឯ​អ្នករងរបួស​ត្រូវបាន​ក្រុម​សង្គ្រោះបន្ទាន់ ៧១១ ដឹក​ប​ញ្ជួ​ន​ទៅកាន់​មន្ទីរពេទ្យ​ព្រះកុសុមៈ​ដើម្បី​ជួយសង្គ្រោះ​ជីវិត។​

    ក្រោយមក​សមត្ថកិច្ច​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះមក​អន្តរា​គម​ន៌​ដល់​កន្លែង​ភ្លាមៗ​ផងដែរ​និង​បាន​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ម្ខាង​ទៀត​បាន​៤​នាក់ និង​ម៉ូតូ​៣​គ្រឿង​រួម​និង​វត្ថុតាង មក​ប៉ុស្តិ៍​ចោមចៅ​ដើម្បី​យកទៅ​សួរនាំ​រករឿង​ហេតុដែល​បណ្តាលអោយមាន​ហឹ​ង្សា​បង្ក​ឲ្យ​មាន​រងរបួស​ស្នាម​ធ្ងន់ធ្ងរ​នេះ​កើតឡើង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់