adverise with khmeread 6c7e3997 63b8 479d b800 77d99401bccc

ទិញ​គ្រឿងញៀន​មិនទាន់បាន​ជក់​ផង​ត្រូវ​សម្ថ​កិច្ច​ចាប់​ឃាត់ខ្លួន​(​មាន​វីដេអូ​)

     ភ្នំពេញ​ ៖ យុវជន​២​នាក់​ត្រូវ​សម្ថ​កិច្ច​ចាប់​ឃាត់ខ្លួន​បាន​បន្ទាប់ពី​ឆែក​ឃើញ​មាន​ថ្នាំញៀន​២​កញ្ចប់​តូច កាលពី​វេលា​ម៉ោង​៩​ និង​៥០​នាទី​យប់​ថ្ងៃទី​៨​ ​ខែមេសា​ ឆ្នាំ​២០១៦ នៅ​ចំនុច​ក្នុង​បូរី​ញ៉ូ​ថោ​ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ដែល​សម្ថ​កិច្ច​ឃាត់ខ្លួន​បាន​មាន​គ្នា​២​នាក់​រួមមាន ទី​១.​ឈ្មោះ ហ៊ាន ទិ​ត្យ ភេទ​ប្រុស​ អាយុ២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ និង​ទី​២.​ឈ្មោះ ​ស៊ីវ សីលា អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ទាំង​២​នាក់​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប់ ខណ្ឌ​ពោធិ​សែន​ជ័យ។ បូករួម​ទាំង​វត្ថុ​តាំង​មួយចំនួន​ដូចជា ម្សៅ​ក្រាម​ស​ថ្លា ២​កញ្ចប់​តូច ទូរស័ព្ទ​១​គ្រឿង​ម៉ាក SAMSUNG លុយ ៧០​ដុល្លា ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​សេ ១២៥ ពណ៍​ខ្មៅ​ឆ្នាំ​២០១៣ ស្លាក​លេខ កំពង់​ឆ្នាំ 1C-8634។​

     តាម​សំដី​របស់​ជនសង្ស័យ​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ប្រហែលជា​ម៉ោង​១១​ថ្ងៃត្រង់​រូបគេ​ទាំង​២​នាក់​ចេញពី​ធ្វើការ​បាននាំគ្នា​ទៅ​ទិញ​ថ្នាំញៀន​ពី​ប្លុក​ត្រពាំង​ឈូក ខណ្ឌ​សែន​សុខ។ ពេល​ទិញ​ហើយ​រូបគេ​មិនទាន់​ជក់​ភ្លាម​ទេ គឺ​បាននាំគ្នា​ទៅ​ផឹក​ជាមួយ​មិត្ត​ភ័ក្ត្រ​នៅក្បែរ​បន្ទប់​ជួល។​

     លុះដល់​វេលាយប់​រូបគេ​ទាំង​២​នាក់​ក៏បាន​ទៅរក​សេវាកម្ម​ម៉ាស្សា តែ​មិនទាន់​ទាំង​ចូល​ម៉ាស្សា​ផង ក៏ត្រូវ​សម្ថ​កិច្ច​ហៅ​ឆែក​ឃើញ​ថ្នាំញៀន​ក៏​ញ្ជូ​ន​មក​ប៉ុស្តិ​តែម្តងទៅ។ ចំណែក​ថ្នាំញៀន​២​កញ្ចប់​ដែល​រូបគេ​ទិញ គឺ​រូបគេ​ទុក​ជក់​នៅឯ​ស្រុកកំណើត​ទេ។​

     បើតាម​សមត្ថកិច្ច​វិញ​បាន​ប្រាប់​ឲ្យ​ដឹងថា ពេលដែល​កម្លាំង​ប៉ូលិស​កំពុង​ល្បាត​តាម​មូលដ្ឋាន​បានឃើញ​ជនសង្ស័យ​ទាំង​២​អង្គុយ​លើ​ម៉ូតូ​ក្នុង​ទី​ងងឹត បាន​ហៅ​សួរ​និង​ឆែកឆេរ​ឃើញ​ថ្នាំញៀន​២​កញ្ចប់​ជាប់​និង​ខ្លួន ក៏បាន​ឃាត់ខ្លួន​ទាំង​២​នាក់​និង​ម៉ូតូ​យកមក​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរ។​

     ក្រោយពេល​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព ថា​ពិត​ជាមាន​ថ្នាំញៀន​មែន ហើយ​ខាង​សមត្ថកិច្ច​បានធ្វើ​របាយ​ការណ៍​និង​បញ្ជូន​ជនសង្ស័យ​ទាំង​២​និង​វត្ថុ​តាំង​ទៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់