adverise with khmeread 1

ក្រុម​អ្នកគាំទ្រ​សង្ស័យថា​ជា "​ការលេង​បន្លំ​" បន្ទាប់ពី​ឪពុក Minzy លុបចោល​សារ​មួយ​ឃ្លា​ដែល​ប្រកាសថា​នាង​ចេញពី 2ne1

​    ​បណ្តា​ប្រិយមិត្ត​និយម​តាមដាន​វិស័យ​សិល្បៈ​កូរ៉េ​មាន​ភាព​ភ្ញាក់ផ្អើល​ជាខ្លាំង និង​ខកចិត្ត​គ្រប់គ្នា​នាពេល​ដែលមាន​ដំណឹង​លេច​ឮថា Minzy នឹង​ចាក​ចេញពី​ក្រុម​ចម្រៀង​ស្រី​កំពូល 2NE1 ប្រចាំ K-pop​។​

​    ​បន្ទាប់មក​ផលិតកម្ម YG Entertainment បានចេញ​សេចក្តីថ្លែងការណ៍​ដូចខាងក្រោម ដែល​មនុស្ស​ជាច្រើន​បាន​អះអាងថា​ផលិតកម្ម​ហាក់​បាន​ព្យាយាម​ស្តីបន្ទោស​ទៅលើ Minzy៖

​    ​"​ជាមួយនឹង​ចុងបញ្ចប់​កុងត្រា​នៃ​ក្រុម​ចម្រៀង 2NE1 ជាមួយ​ផលិតកម្ម YG នឹង​ឈាន​មកដល់​នៅ​ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០១៦ ខាងមុខ ពួកយើង​បាន​ជួប​ជាមួយនឹង​សមាជិក 2NE1 កាលពី​ខែមករា​កន្លងទៅ​ដើម្បី​ពិភាក្សា​ពី​បំណង​បន្ត​កុងត្រា​ថ្មី​របស់​ពួកគេ​។ ទោះជា​យ៉ាងណា Minzy បាន​សម្តែង​នូវ​ចេតនា​របស់​នាង​ដែលមាន​ភាពខុស​ស្រឡះ​ពី​ក្រុម​ទាំងមូល​"​។​

​    ​យោងតាម​សេចក្តីរាយការណ៍​របស់​វេ​ប​សាយ Koreaboo បាន​បញ្ជាក់ថា ឪពុក​របស់ Minzy បាន​បង្ហោះ​សារ​ដ៏​អា​ថ៍កំ​បាំង​មួយ​ដោយ​គំរាម​ធ្វើ​សន្និសីទកាសែត​ក្នុង​គោ​បំណង​ដោះស្រាយ​បញ្ហា​មួយ​នេះ ប៉ុន្តែ​វា​ត្រូវបាន​លុបចោល​ទៅវិញ​ក្រោយ​ទើបតែ​បានបង្ហាញ​ត្រឹមតែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។​

​    ​បន្ទាប់មក​លោក​បា​នប​ង្ហោះ​សារ​មួយ​ឃ្លា​ទៀត​ដោយបាន​បកស្រាយ​ថា​វា​គ្រាន់តែ​ជាការ​យល់ច្រឡំ​តែប៉ុណ្ណោះ ហើយ​វា​ក៏​ទទួលបាន​មកវិញ​នូវ​ក្តី​អាណិតអាសូរ​ពី​បណ្តា​អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ចំពោះ Minzy ប៉ុន្តែ​បណ្តា​អ្នកគាំទ្រ​មួយចំនួនទៀត​ជឿជាក់ថា ការលុបចោល​ផុស​នោះ​អាច​មានរឿង​លាក់កំបាំង​ច្រើន​ទៀត​នៅ​ពីក្រោយ​នោះ​៕

adverise with khmeread
ប្រភព៖ lollipop

មតិយោបល់