adverise with khmeread 97a6635f 0d3a 4f90 a9d2 9f9ebdd016fd

សម្លាប់​មនុស្ស​គេចខ្លួន​បាន​១០​ឆ្នាំ​ជាប់​ខ្នោះ​ប៉ូលិស​ខេត្តកំពង់ចាម​

    កំពង់ចាម ៖ បុរស​ម្នាក់​ជាប់ចោទ​ពីបទ​សម្លាប់​មនុស្ស​គេចខ្លួន​បាន​១០​ឆ្នាំ​ត្រូវបាន​ប៉ូលិស​ខេត្តកំពង់ចាម​វ៉ៃខ្នោះ​កាលពី​ថ្ងៃទី​៨ ខែ​មេសា​ ឆ្នាំ​២០១៦ រួច​បាន​បញ្ជូនទៅ​លា​ការ​ខេត្ត​នា​ព្រឹក​នេះ​ចោទប្រកាន់​តាមច្បាប់​។​

    ប៉ូ​លិ​សិ​យាយ​ថា  ជនជាប់ចោទ​ឈ្មោះ អ៊ុន សុខ​ហេង​ ភេទ​ប្រុស ​អាយុ​៤៤​ឆ្នាំ​ មុខរបរ​ជា​កងជីវពល​ចម្ការកៅស៊ូ មុន​ចាប់ខ្លួន​ស្នាក់នៅ​ភូមិ​ប្រសាទ ឃុំ​តុង​រ៉ុង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​

    ប៉ូលិស​បន្តថា ការចាប់ខ្លួន​បុរស​នេះ​យោងតាម​ដីកា​លេខ ២៦៩​ចុះ​ថ្ងៃទី​១២​ ​ខែឧសភា​ ឆ្នាំ​២០១០​ដោយ​លោក​ទិ​ត សុធី ចៅក្រម​តុលាការខេត្ត​កំពង់ចាម​ពីបទ​ធ្វើ​មនុស្សឃាត​ដោយ​ចេ​ត្ត​នា​កាលពី​ថ្ងៃទី​១៤ ​ខែមេសា ​ឆ្នាំ​២០០៦​នៅ​ភូមិ​តា​ប៉ុប ឃុំ​ល្វា​លើ ស្រុក​ចំការលើ​ខេត្តកំពង់ចាម៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់