Keyboard

វិធីងាយៗដើម្បីប្រែក្លាយក្រដាសមួយសន្លឹកទៅជា Keyboard ដោយមិនចំណាយប្រាក់

តើអ្នកមានដឹងទេថាអ្នកអាចប្រែក្លាយក្រដាសមួយសន្លឹកទៅជា Keyboard ពិតៗជាមួយនឹងការជួយពី iPhone របស់អ្នកដែរឬទេ? តោះនាំគ្នាមើលល្បិចដ៏អស្ចារ្យនេះដូចតទៅ៖ 

ជំហានទី ១:
ត្រៀមម៉ាស៊ីនព្រីន (សខ្មៅ ឬពណ៌ធម្មជាតិ) ហើយព្រីនរូប Keyboard ចេញមកក្រៅ...

ជំហានទី ២:
ដោនឡូតកម្មវិធី Paper Keyboard ពី App Store។ 

ជំហានទី ៣:
ដាក់អ្វីមួយសង្កត់លើក្រដាសកុំឲ្យខ្យល់បក់ប៉ើង។ ដាក់សៀវភៅ ឬប្រអប់អ្វីមួយសង្កត់ពីលើជ្រុងខាងស្តាំងនៃក្រដាសនោះ។ 


ជំហានទី ៤:
ដាក់ទូរស័ព្ទ iPhone របស់អ្នកនៅជ្រុងខាងឆ្វេងនៃក្រដាស គឺជាការស្រេច!

ជំហានទី ៥:
ឥឡូវគឺរួចរាល់ហើយ! អ្នកប្រហែលជាត្រូវសាក Keyboard ធ្វើពីក្រដាសនេះជាមួយនឹងហ្គេម “Falling letter” នៅក្នុងកម្មវិធីនេះជាមុនសិន។ 

សំគាល់៖
កម្មវិធីនេះគឺអាចដោនឡូតបានដោយឥតគិតថ្លៃ។ ទោះយ៉ាងណា ប្រសិនបើអ្នកចង់ប្រើវាសម្រាប់អ៊ីមែល, Facebook chat, Google chat និង Yahoo chat អ្នកត្រូវទិញកម្មវិធីនេះជាប្រភេទ Premium Features៕

មតិយោបល់