adverise with khmeread Index321

ឃាត់ក្មេងស្ទាវពីរនាក់ឆក់កាបូបលុយ

   កោះកុង ៖ ប៉ូលិសក្រុងខេមរភូមិន្ទបានឃាត់ក្មេងស្ទាវ២នាក់បន្ទាប់ពីបានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីរងគ្រោះកាលពីថ្ងៃទី១៦ធ្នូឆ្នាំ២០១៥ម៉ោង៩កន្លះយប់នាទីនៅចណុចផ្សារចាស់ស្ថិតក្នុងភូមិ1សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
     ប៉ូលិសបានឲ្យដឹងថា មុខសញ្ញាសង្ស័យ២នាក់ឈ្មោះស្រ៊ុន រ៉ានុតភេទប្រុសអាយុ១៦ឆ្នាំនិងឈ្មោះម៉ាន់ ម៉េងហុង អាយុ១៦ឆ្នាំ ពួកគេគ្មានមុខរបរគ្មានរស់នៅភូមិ១សង្កាត់ដងទង់ក្រុងខេមរភូមិន្ទ។
     ប៉ូលិសបន្តថា ដំបូងជនរងគ្រោះ២នាក់ម្តាយនិងកូនជិះម៉ូតូឌុបគ្នាមកពីហូបការ ដោយម្តាយឈ្មោះហង់ សុធាភេទស្រីអាយុ៦១ឆ្នាំមុខរបរលក់ដូរ កូនឈ្មោះពោធិ សូរិយាភេទស្រីអាយុ២៩ឆ្នាំមុខរបរគ្រូបង្រៀន មានទីលំនៅភូមិ -សង្កាត់កើតហេតុបានឆក់យកកាបូប ហើយត្រូវបានប៉ូលិសចាប់បានភ្លាមៗតែម្តង។
   ដោយឡែកមានករណីអំពើហិង្សាក្នុងគ្រូសារមួយកើតឡើងនៅយប់ថ្ងៃទី១៦ធ្នូឆ្នាំ២០១៥ម៉ោង១១និង៤០នាទីយប់នៅចំណុចភូមិគគីរជ្រុំឃុំប្ញស្សីជ្រំ ស្រុកថ្មបាំង ខេត្តកោះកុង ជនបង្កប្តីឈ្មោះលី វឿនអាយុ៣២ឆ្នាំជាតិខ្មែរមុខរបរមិនពិត ប្រាកដបានយកអាវុធកែច្នៃ(អាវុធបាញ់សត្វ)បាញ់ប្រពន្ធរបស់ខ្លួនឈ្មោះម៉េង យូរ៉ាអាយុ២៣ឆ្នាំមុខរបរនៅផ្ទះបណ្តាលឲ្យត្រូវចំក្បាល១គ្រាប់រងរបួសធ្ងន់បញ្ជូន
មកព្យាបាលនៅមន្ទីរពេទ្យខេត្ត។មូលហេតុ កើតឡើងដោយសារជនបង្កប្រច័ណ្ឌប្រពន្ធនិងមានទំនាស់ក្នុងគ្រួសារជាញឹកញាប់។
  បច្ចុប្បន្នជនសង្ស័យគេចខ្លួនចូលព្រៃភ្នំហើយកម្លាំងប៉ូលិសកំពុងស្វែងរកចាប់ខ្លួន៕

adverise with khmeread

មតិយោបល់