នាយករដ្ឋមន្ត្រីជប៉ុននិងប្រធាន IOC ទទូចថាអូឡាំពិកនឹងរៀបចំនៅតូក្យូឆ្នាំ២០២១ ត្បិតកូវីដកំពុងផ្ទុះខ្លាំងឡើង

នាយករដ្ឋមន្រ្តីជប៉ុននិងប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានទទូចថាព្រឹត្តិការណ៍អូឡាំពិកនឹងបន្តនៅរដូវក្តៅនេះ ទោះបីមានការកើនឡើងនៃករណីវីរុសកូរ៉ូណានៅទីក្រុងតូក្យូក៏ដោយ។

ទីក្រុងម្ចាស់ផ្ទះនេះបានរាយការណ៍ពីការកើនឡើងនៃការឆ្លងកូវីដ១៩ក្នុងសប្តាហ៍នេះ ហើយកំពុងស្ថិតក្នុងដំណាក់កាលប្រកាសអាសន្ន។

ប៉ុន្តែនៅក្នុងសារចូលឆ្នាំថ្មីរបស់ពួកគេ អ្នកទាំងពីរ ដែលមានអំណាចលុបចោលការប្រកួត បានធ្វើចំណាត់ការដើម្បីបំបាត់ការព្រួយបារម្ភ។

នាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga មានប្រសាសន៍ថា "រដូវក្តៅនេះយើងនឹងរៀបចំព្រឹត្តិការណ៍អូឡាំពិកនិងប៉ារ៉ាឡាំពិកដែលជានិមិត្តរូបនៃឯកភាពពិភពលោក។ យើងនឹងត្រៀមរៀបចំឱ្យមានស្ថិរភាពដើម្បីរក្សាសុវត្ថិភាពនិងការពារដល់ព្រឹត្តិការណ៍នោះ"៕


 

-->
adverise with khmeread