1

​ពាក្យ​ចចាមអារ៉ាម​៖ Arsenal ចង់​លក់ Walcott នៅ​រដូវក្តៅ​នេះ​

​    ​កីឡាករ Theo Walcott អាច​នឹង​ចាក​ចេញពី​ក្លឹប​កាំភ្លើង​ធំ​នៅ​រដូវក្តៅ​ខាងមុខ​បន្ទាប់​មានការ​បំផុស​ថា លោក Arsene Wenger នឹង​ព្រមស្តាប់​ការស្នើ​ទិញ​ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស​រូបនេះ​។​

​    ​ខ្សែប្រយុទ្ធ​វ័យ ២៧ ឆ្នាំ​រូបនេះ បាន​ផ្ទេរ​ទៅ​ក្រុម Arsenal តាំងពី ១០ ឆ្នាំមុន ប៉ុន្តែ​ក្នុង​រដូវ​កាល​នេះ គាត់​ហាក់ដូចជា​ធ្លា​ក់ជើង​។​

​    ​Walcott បានចាប់ផ្តើម​លេង​នៅក្នុង​លី​ក​ឱ្យ​ក្រុម​ក្នុង​រដូវ​កាល​នេះ​បាន ១៥ ដង​ហើយ ប៉ុន្តែ​អ្វីដែល​គួរឱ្យ​បារម្ភ​នោះ​គឺ គាត់​លេង​ពេញ​តង់​បានតែ ២ ប្រកួត​ប៉ុណ្ណោះ​។​

​    ​ហើយ​ក្រុម West Ham ត្រូវបាន​ជឿថា ចាប់អារម្មណ៍​លើ​កីឡាករ​រូបនេះ​ខណៈ​វេ​ប​សាយ Telegraph និយាយថា លោក Wenger នឹង​ព្រមស្តាប់​ការស្នើ​ទិញ​ខ្សែប្រយុទ្ធ​របស់គាត់​ដើម្បី​បាន​លុយ​បន្ថែម​ដើម្បី​ទិញ​កីឡាករ​ថ្មីៗ​មកជួយ​ក្រុម​៕

ប្រភព៖ Metro

មតិយោបល់