adverise with khmeread 1

ប្រធាន​ក្រុម​ឆ្នើម​របស់ Liverpool នឹង​ខកខាន​រដូវ​កាល​នេះ​ដោយសារ​របួស​

    ​ខ្សែបម្រើ Liverpool និង​ជម្រើសជាតិ​អង់គ្លេស កីឡាករ Jordan Henderson កំពុង​ប្រឈមមុខ​នឹង​អវត្តមាន​ដល់​ទៅ ៨ សប្តាហ៍​ដោយសារតែ​បញ្ហា​របួស​ជង្គង់ ហើយ​អាច​នឹង​មិនបាន​លេង​នៅក្នុង​ព្រឹត្តិការណ៍​យ៉ូ​រ៉ូ ២០១៦ នៅ​ប្រទេស​បារាំង​នាពេលខាងមុខ​ទេ​។​

​    ​កីឡាករ វ័យ ២៥ ឆ្នាំ​រូបនេះ បាន​ទទួលរង​បញ្ហា​នៅក្នុង​តង់​ទីមួយ​ក្នុងការ​ប្រកួត​បាល់ទាត់ Europa League វគ្គ ១/៤ ជាមួយ​ក្រុម Borussia Dortmund កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ត្រូវបាន​ជំនួស​ដោយ​កីឡាករ Joe Allen ដែលមាន​រហស្សនាម​ជា Xavi របស់​ប្រទេស​វែ​ល​។​

​    ​លោក Jurgen Klopp បានទទួល​ស្គាល់​បន្ទាប់​ពី​លទ្ធផល ១-១ ថា ប្រធាន​ក្រុម​ហង្ស​ក្រហម "​មើលទៅ​ហាក់ដូច​មិន​ស្រួល​សោះ​" ហើយ​បន្ទាប់ពី​ពិនិត្យ​សុខភាព​នៅ​ក្លឹប​រួចមក ក្រុម Liverpool បាន​បញ្ជាក់ថា Henderson នឹង​ខកខាន​ពី ៦ ទៅ ៨ សប្តាហ៍​។​

​    ​រឿងនេះ​មានន័យថា ប្រធាន​ក្រុម​កំពូល​ឆ្នើម​រូបនេះ​នឹង​ខកខាន​ការប្រកួត​ដែល​នៅសល់​ទាំង​ប៉ុន្មាន​ក្នុង​រដូវ​កាល​នេះ ហើយ​អាច​នឹង​ប្រឈម​នឹង​បាត់បង់​កៅ​អៅ​ជាមួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ក្នុង​ដំណើរ​ទៅ​ប្រទេស​បារាំង​នាពេលខាងមុខ​ទៀតផង​៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់