adverise with khmeread 1

ល្បែង​រាវ​បង្កង​

​    ​ល្បែង​រាវ​បង្កង ជា​ល្បែង​ម្យ៉ាង​សម្រាប់​កម្សាន្ត​សប្បាយ​នៃ​ពួក​កុមារា​កុមារី​តូចៗ ឬ​ជំទង់ៗ​។ គេ​លេង​នៅពេល​រាត្រី​ខែភ្លឺ​ក៏បាន ចំនួន​អ្នកលេង​មិន​កំនត់​។

​    ​សកម្មភាព​របស់​អ្នកលេង ដូច​ក្នុង​រូបភាព​នេះ​៖

​    ​មុននឹង​លេង គេ​បបួល​ពួក កុមារា​កុមារី អោយបាន​ច្រើន​គ្នា​។ គេ​យក ក្រមា​ឬ​កន្សែង​ចង​ខ្ទប់​ភ្នែក​កុមារ ២ នាក់​អោយ​ជិត ហើយ​គេ​លែង​កុមា​រទាំង ២ នាក់ នេះ​អោយ​ដើរ​វាវ​រក​ចាប់​គ្នា​។ បណ្ដា​អ្នក​ទាំង ២ នេះ គេ​អោយ​ម្នាក់​កាន់​បំពង់​ឬ​ស្សី ឬ ត្រឡោក​ដូង​ក៏បាន​ដើរ​គោះ​ត្រង់នេះ ១​ប៉ូ​ក ត្រង់នោះ ១​ប៉ូ​ក ពេល ដែល​គោះ​ហើយ អ្នក​គោះ​នោះ​ត្រូវ​គេចខ្លួន​អោយ​រហ័ស​ដោយ​កុំអោយ​ឮស្នូរ​ជើង​។ ចំណែក​ម្នាក់ទៀត​ជា​អ្នក​រាវរក​ចាប់​អ្នក​គោះ​បំពង់​ឬ​ស្សី ឬ​ត្រលោក​ដូង​នោះ កាលណា ឮស្នូរ​សំលេង​គេ​គោះ​ត្រង់ណា អ្នករាវ​ក៏​ស្ទុះ​ទៅ​ស្រវាឱប​ដោយ​ស្មាន​នៅ​កន្លែង​នោះ ឬ​កន្លែង​ក្បែរៗ​នោះ ស្រេច​តែ​កលល្បិច​របស់ខ្លួន​យ៉ាងណា​អោយតែ​ចាប់​អ្នក​គោះ​បាន​។ បើ​អ្នករាវ​គេ​ប៉ិនប្រសប់​ស្នូរ​ជើង​ដើរ គេ​ស្ទុះ​ទៅ​អោប​ស្មានៗ ត្រង់​កន្លែង​ស្នូរ​ជើង​នោះ ជួន​ក៏​រាវ​ចាប់បាន​ជួនកាល​ក៏​មិនបាន​។ បើកាលណា​អ្នក​រាវរក​ចាប់​មិនបាន គេ​ទុក​អ្នក​គោះត្រឡោក​នោះ​ជា​ឈ្នះ បើ​អ្នករាវ​ចាប់បាន​គេ​អោយ​អ្នករាវ​ជា​អ្នក​គោះត្រឡោក​វិញ​ម្ដង គេ​លេង​របៀបនេះ​រហូតដល់​ពេល​ឈប់​លេង ឯ​អ្នកណា​ជា​អ្នក​គោះត្រឡោក​មុន ឬ​ជា​អ្នក​រាវរក​មុន​នោះ ពុំ​កំណត់​ទេ ស្រេច​លើ​ការ​ព្រមព្រាងគ្នា​។

​    ​ល្បែង​នេះ ជាការ​ហាត់​ត្រចៀក​អោយ​ស្ទាត់​ក្នុងការ​ស្ដាប់​សំឡេង​និង ឱ្យមាន​ស្មារតី​រឹងប៉ឹង​រហ័ស​ដៃ​-​ជើង​៕​

adverise with khmeread
ប្រភព៖ ល្បែងប្រជាប្រិយខ្មែរ

អ្នកនឹងចូលចិត្ត

មតិយោបល់