ខ្សែប្រយុទ្ធ Andy Carroll របស់ក្លឹប Newcastle ស្ថិតក្នុងបញ្ជីឈ្មោះកីឡាករជាជម្រើសដែលអាចផ្ទេរមកចូលរួមជាមួយក្លឹប West Brom នៅខែនេះ។
ក្លឹប West Brom ដែលកំពុងត្រដាបត្រដួសនៅក្របខណ្ឌ Premier League ក៏បានពិភាក្សាស្វែងរកលទ្ធភាពផ្ទេរខ្សែប្រយុទ្ធក្លឹប Bournemouth គឺ Josh King ដែលក៏ទទួលបានការចាប់អារម្មណ៍ពីក្លឹប Wolves និង West Ham ផងដែរ។
លោក Sam Allardyce កំពុងអន្ទះសាចង់បានខ្សែប្រយុទ្ធម្នាក់ បន្ទាប់ពីកីឡាករ Karlan Grant ដែលផ្ទេរពីក្លឹប Huddersfield អំឡុងពេលទីផ្សារទិញដូរកីឡាករលើកចុងក្រោយនោះរងរបួសបាក់ឆ្អឹងប្រអប់ជើងហើយអាចនឹងខកខានការប្រកួតយ៉ាងហោចណាស់៥ប្រកួត។
Carroll រកបានគ្រប់បាល់ដំបូងសម្រាប់ក្រុម Newcastle អំឡុងពេលប្រកួតឈ្នះក្រុម Leicester ១-០ កាលពីថ្ងៃអាទិត្យ។ ខ្សែប្រយុទ្ធរូបនេះបានពន្យារកិច្ចសន្យាលេងមួយឆ្នាំទៀតកាលពីរដូវក្តៅឆ្នាំមុន បន្ទាប់ពីចូលរួមជាមួយក្លឹបនេះកាលពីឆ្នាំ២០១៩។
Carroll អាចរកបាន១១គ្រាប់នៅក្របខណ្ឌ Premier League នៅរដូវកាលនេះ ហើយ Kevin Phillips អតីតខ្សែប្រយុទ្ធបានទទូចឲ្យលោក Allardyce ដាក់សំណើផ្ទេរខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះ៕
