ក្លឹប Ajax កំពុងបង្កើនចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Sebastien Haller របស់ក្លឹប West Ham ខណៈពេលពួកគេកំពុងត្រៀមបង្កើនសមត្ថភាពតំបន់ប្រយុទ្ធនៅរដូវរងានេះ។
Haller ដែលទើបនឹងបានចូលរួមជាមួយក្លឹបនៅក្របខណ្ឌ Premier League បានរយៈពេល១៨ខែក្នុងតម្លៃផ្ទេរ៤៥លានផោននោះរកបាន៣គ្រាប់នៅរដូវកាលនេះ។
កីឡាករវ័យ២៦ឆ្នាំរូបនេះនៅពេលនេះបានក្លាយជាគោលដៅរបស់ក្លឹប Ajax ស្របពេលមានសេចក្តីរាយការណ៍ថា ក្លឹបយក្សនៅហូឡង់នេះត្រៀមដាក់សំណើផ្ទេរ២៣លានផោនសម្រាប់ខ្សែប្រយុទ្ធរូបនេះ។
ដូច្នេះក្លឹប West Ham ប្រឈមនឹងការខាតបង់២២លានផោនលើកីឡាករដែលពួកគេបានផ្ទេរពីក្លឹប Frankfurt នៅក្របខណ្ឌ Bundesliga កាលពីរដូវក្តៅឆ្នាំ២០១៩។
ទោះបីជាយ៉ាងណា មុនពេលអនុញ្ញាតឲ្យ Haller ចាកចេញពីពហុកីឡាដ្ឋាន London Stadium គេជឿថា លោក David Moyes ចង់ស្វែងរកអ្នកមកជំនួសជាមុនសិន។
ខ្សែប្រយុទ្ធ Josh King របស់ក្លឹប Bournemouth អាចនឹងទទួលយកតម្លៃផ្ទេរនេះ បន្ទាប់ពីពិបាកស្វែងរកឱកាសបង្ហាញមុខនៅរដូវកាលនេះ។ កីឡាករវ័យ២៨ឆ្នាំរូបនេះ ដែលឈានចូលដល់កិច្ចសន្យាលេង៦ខែចុងក្រោយរបស់ខ្លួនលែងក្លាយជាកីឡាករសំណព្វចិត្ត បន្ទាប់ពីបញ្ជាក់ច្បាស់ថា ខ្លួនចង់ចាកចេញពីក្លឹបនេះ៕