ក្លឹប Aston Villa មានផែនការច្រានចោលការចែចង់ណាមួយ ដើម្បីផ្ទេរខ្សែបម្រើ Jack Grealish អំឡុងរដូវកាលទិញដូរកីឡាករបើកទ្វានៅខែមករានេះ បើទោះបីជាមានក្លឹបជាច្រើនបង្កើនចំណាប់អារម្មណ៍ចង់បានកីឡាកររូបនេះក៏ដោយ។
ខ្សែបម្រើរូបនេះបានចុះកិច្ចព្រមព្រៀងលេងថ្មីរយៈពេល៥ឆ្នាំ ដែលមានតម្លៃជាង១០០.០០០ផោនក្នុងមួយសប្តាហ៍កាលពីរដូវក្តៅ បន្ទាប់ពីក្លឹប Manchester United សម្រេចមិនឆ្លើយតបតាមការទាមទារ៨០លានផោនរបស់ក្លឹប Aston Villa ហើយចាប់តាំងពីពេលនោះមក Jack Grealish ធ្វើបានល្អ ដោយរកបាន៥គ្រាប់និងជួយបង្កើតឱកាស៧លើកក្នុងការបង្ហាញមុខ១៥ប្រកួតនិងជួយក្រុម Aston ឡើងមកឈរនៅលេខរៀងទី៨នៅលើតារាងពិន្ទុ។
ទាំងក្លឹប United និងក្លឹប Manchester City បន្តតាមមើលការវិវឌ្ឍរបស់កីឡាករ Grealish ហើយមានក្លឹបនៅបរទេសក៏ចាប់អារម្មណ៍នឹងកីឡាកររូបនេះផងដែរ។
ម្ចាស់ក្លឹបបានចំណាយច្រើនពីរដូវក្តៅចុងក្រោយនេះ ខណៈពួកគេព្យាយាមប្រែក្លាយក្រុម Aston Villa ទៅជាក្រុមខ្លាំងមួយនៅក្របខណ្ឌ Champions League ហើយពួកគេត្រៀមបដិសេធសំណើសុំផ្ទេរកីឡាករឆ្នើម។
ស្របពេលជាមួយគ្នានេះដែរ ក្លឹប Aston Villa នឹងវាយតម្លៃពីការរីកចំរើនរបស់កីឡាករ Wesley នៅខែនេះមុនពេលសម្រេចថា តើត្រូវស្វែងរកខ្សែប្រយុទ្ធម្នាក់ទៀតមុនពេលរដូវកាលទិញដូរបិទទ្វារឬយ៉ាងណា៕
