adverise with khmeread Jessica 10

Jessica នឹង​ច្រៀង​ចម្រៀង​ទោល​លើកដំបូង​នៅ​កម្មវិធី​ជួប​ជាមួយ​អ្នកគាំទ្រ​

    ​Jessica អតីត​សមាជិក​របស់​ក្រុម​ចម្រៀង Girls`Generation នៅ​ទីបំផុត​នឹង​បង្ហាញមុខ​ក្នុងឋានៈ​ជា​តារាចម្រៀង​ទោល​លើកដំបូង​។​

​    ​អ្នកដឹង​រឿង​ម្នាក់​បាន​និយាយថា Jessica មាន​គម្រោង​ច្រៀង​ចម្រៀង​ទោល​លើកដំបូង​ក្នុង​កម្មវិធី​ខួបកំណើត​របស់​នាង និង​កម្មវិធី​ជួប​ជាមួយ​អ្នកគាំទ្រ​នៅ​ថ្ងៃទី​១៧​ខែមេសា នៅ​សាល Mary Hall ក្នុង​សាកលវិទ្យាល័យ Sogang University ។ ការសម្តែង​នេះ​នឹង​ក្លាយជា​កាដូ​មួយ​ដល់​អ្នកគាំទ្រ​របស់​នាង ដែល​បាន​រង់ចាំ​យ៉ាង​អន្ទះសា​នូវ​ការ​ត្រឡប់មក​ច្រៀង​និង​សម្តែង​ជា​លក្ខណៈ​ទោល​របស់​តារាចម្រៀង​រូបនេះ​។​

​    ​Jessica ល្បីល្បាញ​ដោយសារតែ​រៀបចំ​កម្មវិធី​ពិសេសៗ​សម្រាប់​អ្នកគាំទ្រ ។ កាលពី​ឆ្នាំមុន បងស្រី​របស់​នាង​និង Krystal សមាជិក​របស់​ក្រុម f (x) បានបង្ហាញ​មុខ​ដោយ​ឥត​ព្រៀងទុក​ក្នុង​កម្មវិធី​ជួប​ជាមួយ​អ្នកគាំទ្រ​។​

​    ​នៅពេលនេះ Jessica កំពុង​ព្យាយាម​បញ្ចប់​អាល់​ប៊ុ​ម​ចម្រៀង​ទោល​លើកដំបូង​របស់​នាង​។ កាលបរិច្ឆេទ​ចេញផ្សាយ​អាល់​ប៊ុ​ម​មិនទាន់​ត្រូវបាន​ប្រកាស​នៅឡើយ​ទេ​៕

adverise with khmeread
ប្រភព៖ Soompi

មតិយោបល់