adverise with khmeread Charlene 1

Charlene Choi បដិសេធថា គ្មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ម្ចាស់​ភោជនីយដ្ឋាន​ទេ​

​    ​តារា​ស្រី​ហុងកុង Charlene Choi បានប្រកាស​ឲ្យ​ដឹង​ពី​ការបញ្ចប់​ទំនាក់ទំនង​ស្នេហា​រយៈពេល​៥​ឆ្នាំ​ជាមួយនឹង William Chan កាលពី​ឆ្នាំមុន ហើយ​មាន​ពាក្យ​ចចាមអារ៉ាម​ថា នាង​កំពុងមាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​លោក Hudson ជា​ម្ចាស់​ភោជនីយដ្ឋាន​មួយ​។​

​    ​លោក Hudson គឺជា​បុរស​ពោះម៉ាយ ហើយ​មានការ​បញ្ជាក់ថា អ្នក​ទាំង​ពីរបាន​ទាក់ទង​គ្នាច្រើន​ខែ​មកហើយ ហើយ​លោក Hudson ថែមទាំង​ទៅលេង​ផ្ទះ​របស់ Charlene នៅ​ពេលយប់​ញឹកញាប់​ទៀតផង​។​

​    ​Charlene បាន​បដិសេធ​ព័ត៌មាន​នេះ ដោយ​អះអាងថា “​ខ្ញុំ​ស្គាល់​គាត់ ហើយ​យើង​បាន​ជួបគ្នា​នៅថ្ងៃនោះ​ដោយ​ចៃដន្យ​។ យើង​គ្មាន​ទំនាក់ទំនង​ស្នេហា​អ្វី​ទេ​”​។ អ្នកចាត់ការ​របស់​តារា​ស្រី​រូបនេះ​ក៏បាន​អះអាង​ផងដែរ​ថា ពាក្យ​ចចាមអារ៉ាម​ទាំងនេះ គឺ​គ្មាន​មូលដ្ឋាន និង​មិនចាំបាច់​ឆ្លើយតប​ទេ​៕

adverise with khmeread
ប្រភព៖ Asian E-newsPortal

មតិយោបល់