adverise with khmeread Kwok 10

មាន​ពាក្យ​ចចាមអារ៉ាម​ថា Aaron Kwok បែកបាក់​ពី​មិត្តស្រី Moka Fang

    ​តាម​ព័ត៌មាន​ថា តារាចម្រៀង តារាភាពយន្ត​និង​ជា​អ្នកជំនាញ​ក្បាច់​រាំ Aaron Kwok បាន​បែកបាក់​ពី​មិត្តស្រី​របស់លោក​។​

​    ​តារាភាពយន្ត​វ័យ​៥១​ឆ្នាំ​រូបនេះ​ទើបនឹង​បានទទួល​ពាន​តារាភាពយន្ត​ឆ្នើម​ដាច់​គេ​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​ហុងកុង​លើក​ទី​៣៥ កាលពី​យប់​ថ្ងៃអាទិត្យ ប៉ុន្តែ​ចាប់ផ្តើម​មានការ​សង្ស័យ​អំពី​ការបែកបាក់​គ្នា បន្ទាប់ពី Kwok មិនបាន​និយាយ​រំឭក​ដល់​ឈ្មោះ​មិត្តស្រី Moka Fang អំឡុងពេល​ថ្លែង​សុន្ទរកថា​។​

​    ​នៅពេល​សួរនាំ​អំពី​ថា តើ​លោក​នឹង​រៀបការ​ជាមួយ Fang វ័យ​២៨​ឆ្នាំ​ឬ​យ៉ាងណា​នោះ Kwok បាន​និយាយថា “​នេះ​គឺជា​ការរៀបចំ​របស់​ព្រះ​។ ខ្ញុំ​ក៏​មិនដឹង​ដែរ​។ ខ្ញុំ​នឹង​ទុក​ឲ្យ​ព្រះ​សម្រេច​”​។​

​    ​កាសែត Lianhe Wanbao បាន​រាយការណ៍​ថា ហេតុផល​ចំពោះ​ការបែកបាក់​នេះ​គឺ​ដោយសារ Kwok មិន​សប្បាយ​ចិត្តនឹង​ចរិត​សម្ភារ​និយម​របស់ Fang ។​

​    ​ពាក្យ​ចចាមអារ៉ាម​បែកបាក់​នេះ​បានចាប់ផ្តើម​មាន​ជា​លើកដំបូង​កាលពី​ខែមីនា​ឆ្នាំនេះ បន្ទាប់ពី Fang ចង់​ឲ្យ Kwok ទិញ​ផ្ទះ​ប្រណិត​មួយ​នៅ​ក្រុង​សៀង​ហៃ ដែល​គេ​ជឿថា សម្រាប់​អ្នក​ទាំងពីរ​ពេល​រៀបការ​រួច​។​

​    ​ទោះបីជា​យ៉ាងណា Kwok ចាប់ផ្តើម​ដកខ្លួន​ចេញ បន្ទាប់ពី​នាង​ស្នើ​បែបនេះ ហើយ Fang ក៏​ឈប់​ស្នើ​ឲ្យ​ទិញ​ផ្ទះ​នេះ​ទៀត​ដែរ​៕

adverise with khmeread
ប្រភព៖ Asiaone

មតិយោបល់