ចិត្តសាស្ត្រយកឈ្នះចិត្តបុរស! ផ្តល់សេរីភាពដល់គាត់ គាត់នឹងស្រឡាញ់អ្នករឹតតែខ្លាំង

ពិតណាស់ នារីគ្រប់រូបស្រឡាញ់បុរសជាដៃគូរបស់ខ្លួន មិនចង់ឱ្យគាត់ទៅណាឆ្ងាយពីខ្លួនសូម្បីមួយវិនាទី។ ហេតុនេះហើយសុភាពនារីតែងមានទំនោរចង់គ្រប់គ្រងរាល់ជំហានរបស់គាត់និងចង់ក្លាយជាផ្នែកមួយនៃជីវិតរបស់គាត់ជារៀងរហូត។ តើនារីគ្រប់រូបយល់ថានេះជាទម្លាប់ធម្មតា? សូមបញ្ឈប់ទម្លាប់នេះទៅ! ការឃុំគ្រងហួសហេតុពីសំណាក់ស្រីៗនឹងបំផ្លាញទំនាក់ទំនងស្នេហាបន្តិចម្តងៗ។ 

ប្រសិនបើអ្នកឆ្ងល់ថាហេតុអ្វីទំនាក់ទំនងថ្មីថ្មោងរបស់អ្នកមិនគង់យូរអង្វែងសោះ នោះគឺព្រោះតែអ្នកមិនផ្តល់សេរីភាពដល់ដៃគូ។ ខាងក្រោមនេះគឺជាមូលហេតុដែលអ្នកគួរផ្តល់សេរីភាពច្រើនដល់គាត់ និង មូលហេតុដែលគាត់នឹងស្រឡាញ់អ្នករឹតតែខ្លាំង ៖ 

១. គាត់នឹងនឹកតែអ្នកម្នាក់គត់
ត្បិតប្រុសៗកម្របង្ហាញអារម្មណ៍ពិតអំពីកង្វល់ ប៉ុន្តែគាត់ពិតជាចង់ដឹងរឿងរ៉ាវគ្រប់យ៉ាងនៃសកម្មភាពរបស់មនុស្សស្រីជាទីស្រឡាញ់របស់គាត់។ បើអ្នកតេឬផ្ញើសាររាល់១០នាទីម្តងទៅគាត់ គាត់គ្មានពេលឯណាទៅនឹកអ្នកនោះទេ។ ធ្វើដូច្នេះញឹកញយ គាត់នឹងធុញទ្រាន់ជាមួយអ្នកលឿនជាងការគិតទៅទៀត។ ទុកគាត់តែឯង៧ឬ៨ម៉ោង ដោយមិនផ្ញើសារឬតេទៅគាត់ ជាការស្រេច។ គាត់នឹងនឹកអ្នកខ្លាំង ហើយតេមកអ្នកមុនជាមិនខាន។

២. គាត់នឹងអរគុណអ្នក
មិនថាអ្នកនិងគាត់ស្រឡាញ់គ្នាកម្រិតណាទេ ការផ្តល់ពេលឱ្យគាត់សម្រាកពីអ្នកខ្លះគឺជារឿងប្រពៃបំផុតដើម្បីរក្សាទំនាក់ទំនងស្នេហាឱ្យបានគង់វង្ស។ ទុកពេលយ៉ាងហោចម្តងរាល់ចុងសប្តាហ៍ ឱ្យគាត់បានជួបជុំជាមួយមិត្តភក្តិឬសាច់ញាតិរបស់គាត់ នោះគាត់នឹងអរគុណអ្នក។ 

៣. គោរពគោលដៅនិងក្តីសុបិនរបស់គាត់
ប្រសិនបើមិត្តប្រុសស្រឡាញ់អ្នក និងធ្វើតាមអ្នកគ្រប់យ៉ាង នោះគាត់ច្បាស់ជាត្រូវចប់ ព្រោះត្រូវចំណាយពេលក្នុងមួយជីវិតរបស់គាត់សម្រាប់តែអ្នក ឪពុកម្តាយ សត្វចិញ្ចឹម និងបងប្អូនរបស់អ្នក។ បើអ្នកចង់បានដូច្នេះ គឺអ្នកកំពុងព្រងើយកន្តើយនឹងគោលដៅនិងក្តីសុបិនរបស់គាត់ហើយ។ ថ្មីថ្មោងចឹងមិនអីទេ ប៉ុន្តែអ្នកប្រាកដទេថា៥ឬ១០ឆ្នាំទៀតគាត់នឹងមិនស្អប់អ្នកចំពោះការដែលអ្នកលួចយកក្តីសុបិនរបស់គាត់? បើស្រឡាញ់គាត់ អ្នកក៏គួរគោរពគោលដៅនិងក្តីសុបិនរបស់គាត់ដែរ។

៤. គាត់នឹងចង់រៀបការជាមួយអ្នក
តើអ្នកចង់ឱ្យគាត់សុំអ្នករៀបការដែរទេ? ផ្តល់សេរីភាពដល់គាត់ នោះគាត់នឹងមិនដកដៃចេញពីអ្នកនោះឡើយ កុំខ្លាចគាត់ប្តូរចិត្តឬនឿយណាយពីអ្នក។ បុរសគ្រប់រូបខ្លាចបំផុតគឺមនុស្សស្រីដែលពូកែតាមឃុំគ្រងលើគ្រប់ជំហានរបស់គាត់៕

adverise with khmeread