សំណើច ៖ មិត្តសម្លាញ់ពីរនាក់ចេញទៅបោះតង់ជាមួយគ្នានៅថ្ងៃចុងសប្តាហ៍។ ពួកគេបោះតង់នៅកណ្តាលវាល ហើយយប់ឡើងក៏គេងជាមួយគ្នា។
ដល់ពេលកណ្តាលយប់រងាពេក មិត្តទី១ដាស់មិត្តទី២ រួចសួរថា "សម្លាញ់ មើលលើមេឃចុះសុទ្ធតែផ្កាយ ឯងប្រាប់យើងទៅមើល៎ ឯងមើលឃើញស្អីខ្លះ?"។
មិត្តទី២តបថា "គ្នាឃើញផ្កាយរាប់លាន"។ មិត្តទី១បន្តសួរទៀត "តើទិដ្ឋភាពនេះមានន័យយ៉ាងណា?"។ មិត្តទី២តបយ៉ាងឡូយ "បើមេឃមានផ្កាយច្រើនលានចឹង ច្បាស់ជាមានភពអាចរស់នៅបានដូចផែនដីយើង។ ហើយភពទាំងនោះច្បាស់ជាមានមនុស្សរស់នៅដូចផែនដីយើងចឹង"។
មិត្តទី១គ្រវីក្បាល ហើយតបវិញថា "ឆ្កួតមែនឯងនេះ វាមានន័យថា តង់យើងត្រូវចោរលួច!"៕
