ក្មេងប្រុសស្គមជិតស្លាប់ក្នុងរូបថតនេះពីមុននិងឥឡូវប្រែប្រួល ១៨០ ដឺក្រេ

នេះជារូបភាពដែលអាចធ្វើឱ្យមនុស្សគ្រប់គ្នារំជួលចិត្តបាន។ បុគ្គលិកសប្បុរសធម៌ឈ្មោះ Anja Ringgren Loven លុតជង្គង់ចុះដើម្បីផ្តល់ទឹកដល់ក្មេងដែលចេះដើរតេះតះដែលគេបោះបង់ចោលនៅតាមដងផ្លូវនៃប្រទេសនីហ្សេរីយ៉ា ព្រោះមនុស្សចាត់ទុកគាត់ជាមេធ្មប់។

ក្មេងប្រុសនោះមើលទៅដូចជាជិតស្លាប់ ទំនងជាមិនរួចផុតពីស្ថានភាពដ៏អាក្រក់ដែលគាត់កំពុងជួបនោះទេ។

នៅក្នុងខែមករាឆ្នាំ ២០១៦ រូបភាពនេះមានភាពល្បីល្បាញទូទាំងពិភពលោកដែលនាំមកនូវការយកចិត្តទុកដាក់លើតថភាពពិតរបស់កុមារដែលត្រូវគេបោះបង់ចោលជាពិសេសនៅក្នុងប្រទេសក្រីក្របំផុតនេះ។ ប៉ុន្តែវាក៏បាននាំមកនូវរឿងរ៉ាវនៃក្តីសង្ឃឹម ដោយក្ដីសង្ឃឹម (Hope) បានក្លាយជាឈ្មោះសម្រាប់ក្មេងប្រុសនោះ ដែលគ្មាននរណាម្នាក់នឹកស្មានថានឹងអាចរស់បាននោះទេ។

ក្មេងប្រុស Hope ត្រូវបានគេនិយាយថាមានអាយុប្រហែល ៦ ឬ ៧ ឆ្នាំនៅពេលដែលគេថតរូបនោះ។ គ្រូពេទ្យជឿជាក់ថាគាត់អាចមានអាយុបាន ៣ ឆ្នាំនៅពេលគាត់ត្រូវគេបោះបង់ចោលនៅតាមដងផ្លូវ។

Anja បាននិយាយថាក្មេងនោះ "ស្ថិតក្នុងស្ថានភាពដ៏យ៉ាប់យ៉ឺនបំផុតនៅពេលយើងជួយសង្គ្រោះគាត់" ។ នាងគឺជាស្ថាបនិកនៃអង្គការ Land Of Hope ដែលជាអង្គការមិនរកប្រាក់ចំណេញ។ នាងបន្តថា Hope ខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរនិងមានជំងឺជាច្រើន។ គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរក្នុងរយៈពេលពីរសប្តាហ៍ដំបូង។

នាងបាននិយាយថា ពួកគេមិនបានដឹងថាតើក្មេងប្រុសនោះអាចរស់បានឬអត់នោះទេ។

ក្នុងរយៈពេលបួនឆ្នាំខាងមុខ Hope ត្រូវបានយកចិត្តទុកដាក់និងផ្តល់សេចក្តីស្រឡាញ់និងការអប់រំត្រឹមត្រូវដោយអង្គការ។

ដោយសារតែការជួយនេះ ជីវិតរបស់ក្មេងប្រុសនេះឥឡូវបានឆ្លងកាត់ការផ្លាស់ប្តូរដ៏មិនគួរឱ្យជឿ។

Anja បាននិយាយថា " Hope មានសុខភាពល្អណាស់ហើយចូលចិត្តរៀនសូត្រ។ គាត់មានភាពវាងវៃហើយចំណង់ចំណូលចិត្តរបស់គាត់គឺសិល្បៈនិងមានភាពច្នៃប្រឌិតខ្ពស់។ គាត់មានទេពកោសល្យខាងសិល្បៈ ហើយគំនូរជាច្រើនត្រូវបានលក់។ យើងហៅគាត់ថា Picasso ល្អិតរបស់យើង"។

ក្មេងប្រុសនេះមិនដែលបានជួបឪពុកម្តាយរបស់គាត់ទេ។ អង្គការនេះមិនអាចរកឃើញសាច់ញាតិរបស់គាត់ទេ។ ទោះបីជាមានទុក្ខលំបាកដែលគាត់បានជួបប្រទះតាំងពីវ័យក្មេងក៏ដោយ ក៏ Hope ឥឡូវនេះអាចមើលរូបថតដ៏ល្បីល្បាញនោះដោយស្នាមញញឹម។

Hope គឺជាផលនៃវប្បធម៌របស់គាត់ដែលជឿលើអបិយជំនឿខុសឆ្គង។ សំណាងអាក្រក់នៅក្នុងគ្រួសារដូចជាជំងឺ ការស្លាប់ ភាពគ្មានកូន ការបរាជ័យនៃដំណាំ និងបញ្ហាការងារត្រូវបានចោទប្រកាន់ជាញឹកញាប់ថាជារឿងអាបធ្មប់។ កូនៗរបស់គ្រួសារទាំងនោះត្រូវបានប្រែក្លាយជាអ្នករងកំហុស និងត្រូវបានគេដាក់ឈ្មោះថាជា មេធ្មប់ ៕

adverise with khmeread