adverise with khmeread Thailand 625164

ថៃព្រមានថាតំបន់ទេសចរណ៍សំខាន់ៗអាចនឹងរងការវាយប្រហារភេរវកម្មអំឡុងបុណ្យចូលឆ្នាំថ្មី

​     បើយោងតាមវេបសាយបាងកកប៉ុស្តិ៍ចេញផ្សាយថ្ងៃសៅរ៍នេះបានឱ្យដឹងថា ​ខណៈដែល​ថៃ​រៀបចំ​ពិធីបុណ្យ​ចូល​ថ្មី​របស់ខ្លួន​នៅ​សប្តាហ៍​ក្រោយ​នោះ មានការ​ព្រមាន​ពី​ក្រុម​ភ្នាក់ងារ​ស៊ើបការណ៍​ថៃ​ថា ជនជាតិ​អ៊ុយ​ហ្គួ​រ​និង​ជនជាតិ​ឆេ​ត​ឆេ​នី​ចំនួន​៤​នាក់ អាច​កំពុង​រៀបចំ​ការវាយប្រហា​រ​ភេរវកម្ម​ទៅលើ​ក្រុម​ជនបរទេស​នៅ​ប្រទេស​ថៃ​។ ​

​    ​វេ​ប​សាយ​ព័ត៌មាន Khaosod បាន​និយាយថា បុរស​២​នាក់​ជនជាតិ​អ៊ុយ​ហ្គួ​រ បាន​ចូល​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​២៣​ខែមីនា​ហើយ​ទំនងជា​រៀបចំ​ការវាយប្រហារ​ នៅ​កន្លែង​ដែលមាន​ជនជាតិ​ចិន​ច្រើន​និង​ផលប្រយោជន៍​ចិន​នៅ​ប្រទេស​ថៃ ខណៈដែល​ជនជាតិ​ឆេ​ត​ឆេ​នី​ចំនួន​២​នាក់ បាន​កំពុង​រៀបចំ​ផែនការ​វាយប្រហារ​លើ​ក្រុម​ជនជាតិ​រុស្ស៊ី​នៅ​ប្រទេស​ថៃ​។​


​     ​ក្រុម​អ្នកស៊ើប​ការណ៍​ថៃ​បាន​ព្រមាន​ថា ការវាយប្រហារ​អាច​កើតឡើង​នៅ​តំបន់​ទេសចរណ៍​នៅ​ខេត្ត​ភូ​កេ​ត​និង​នៅ​កោះ​ សាមុយ​របស់​ថៃ ដែលមាន​អ្នកទេសចរ​បរទេស​ច្រើន​។​

​    ​លោក ចាក់​ធីប ឆៃ​ចិន្តា (Chakthip Chaijinda) មេ​ប៉ូលិស​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ពិតជា​មានការ​ព្រមាន ហើយ​ថា​ប៉ូលិស​បាន​កំពុង​ពិនិត្យ​មើលថា​តើ​ជនសង្ស័យ​ទាំងនោះ ដែល​បាន​ចូល​ប្រទេស​ថៃ កាលពីពេល​ថ្មីៗ​នេះ បាន​កំពុង​ស្ថិតនៅ​ក្នុងប្រទេស​នេះ​ឬ​បានចេញ​ទៅកាន់​ប្រទេស​ទី​៣​ហើយ​ឬ​នៅ​ នោះ​។​

​    ​កាលពី​ខែសីហា​ឆ្នាំមុន គ្រាប់បែក​មួយ​ត្រូវបាន​បំផ្ទុះ​នៅ​កណ្តាល​ទីក្រុង​បាងកក ដោយបាន​សម្លាប់​មនុស្ស​២០​នាក់​ដែល​ភាគច្រើន​ជា​អ្នកទេសចរ​បរទេស និង​មនុស្ស​ជាង​១០០​នាក់​បាន​រងរបួស​។ ក្រោយ​ការវាយប្រហារ​នោះ​​ជនជាតិ​អ៊ុយ​ហ្គួ​រ​ចំនួន​២​នាក់​ដែល​មកពី​តំបន់​ ស៊ីន​ជាំ​ង​របស់​ចិន​ត្រូវបាន​ចាប់ខ្លួន​៕

adverise with khmeread
ប្រភព៖ បាងកកប៉ុស្តិ៍

មតិយោបល់