adverise with khmeread Fe52d037 f388 494a 9ab9 0e3af07948a0

ចាប់​បុរស​ម្នា​ក់តាម​ដីកា​ពីបទ​ក្លែងបន្លំ​ឯកសារ​សា​ធាណៈ​

    បាត់ដំបង ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តបាត់ដំបង​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង៩ ​និង​៣០នាទី​ ព្រឹក​ថ្ងៃទី​09​ ខែមេសា​ ឆ្នាំ​២០១៦ ​នេះ​នៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​តាម​ដីកា​តុលាការ​ពីបទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​។​

    ប៉ូលិស​បាន​ឲ្យ​ដឹងថា ការចាប់ខ្លួន​គឺ​យោងតាម​ដីកាចាប់ខ្លួន​លេខ៨៦​ត​ព្រ​ចុះ​ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៦ ​របស់​សាលាដំបូង​ខេត្តបាត់ដំបង​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ ​ស៊ុយ សូលី​ ភេទ​ប្រុស​ អាយុ​៣២ឆ្នាំ​ រស់នៅ​ភូមិ​កាប់​គោ​ថ្មី ​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ ពីបទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ប្រព្រឹត្ត​នៅ​ភូមិ​-​សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង កាលពី​ថ្ងៃទី១៨ ខែ​ធ្នូ​ ឆ្នាំ២០១៤​។​

     បច្ចុប្បន្នកំពុង​បំពេញបែបបទ​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់