ក្រោយលែងប្តី នាងហាន់ជីអ៊ុនឈប់ថតរឿងស្នេហាផ្អែមល្ហែម ងាកមកថតរឿងចងគំនុំសងសឹកវិញម្តង

រឿងភាគថ្មីរបស់អ្នកដឹកនាំរឿង Kim Eun Sook សម្តែងដោយនាង Song Hye Kyo (ហាន់ជីអ៊ុន) នឹងជារឿងបែបចងគំនុំសងសឹកគ្មានទីបញ្ចប់។

នៅថ្ងៃទី ៨ ខែមករាក្រុមហ៊ុនផលិតភាពយន្ត Hwa & Dam Pictures បាននិយាយថា រឿងភាគថ្មីរបស់ Kim Eun Sook នឹងមានចំណងជើងថា "The Glory" ។

រឿង The Glory រៀបរាប់ពីតួស្រីចិត្តអាក្រក់ដ៏កម្សត់ម្នាក់ ដែលរៀបគម្រោងសងសឹកជាយូរមកហើយ។ កាលពីនាងនៅវិទ្យាល័យនាងបានសុបិនចង់ក្លាយជាស្ថាបត្យករតែនាងត្រូវបោះបង់ចោលការសិក្សានៅពេលនាងក្លាយជាគោលដៅនៃអំពើហិង្សានៅសាលា។ ចាប់តាំងពីពេលនោះមក នាងបានរង់ចាំរហូតដល់ជនសម្លុតនាងរូបនេះ រៀបការរួច មានកូន ហើយកូននោះចូលរៀនបឋមសិក្សា។ បន្ទាប់ពីការគ្រោងទុកជាច្រើនឆ្នាំមក នាងចាប់ផ្តើមសងសឹកយ៉ាងសាហាវនិងទាំងអស់សង្ឃឹម ចំពោះជនល្មើសនិងអ្នកដែលឈរឱបដៃមើលនាង បន្ទាប់ពីត្រូវបានតែងតាំងជាគ្រូមេផ្ទះរបស់ក្មេងនោះ។

រឿងនេះនឹងត្រូវផលិតជាភាគតតាមរដូវកាលជាច្រើនឆ្នាំ ហើយរឿងភាគដំបូងនឹងត្រូវចេញជា ៨ ផ្នែក។ ទូរទស្សន៍ដែលនឹងបញ្ចាំងរឿងនេះនិងពេលវេលានៅមិនត្រូវបានបញ្ជាក់ទេ។ ទោះយ៉ាងណា ខណៈដែលក្រុមផលិតករនិងតួឯកត្រូវបានបញ្ជាក់អស់ហើយនោះ ការថតរឿងនេះនឹងចាប់ផ្តើមជាផ្លូវការនៅពាក់កណ្តាលឆ្នាំ ២០២១។

Hwa & Dam Pictures បានលើកឡើងពីការរំពឹងទុកដោយបន្ថែមថា "The Glory នឹងក្លាយជារឿងថ្មីនៃការសងសឹកជាមួយអ្នកនិពន្ធរឿង Kim Eun Sook ដែលជាការផ្លាស់ប្តូរការសម្ដែងដ៏ល្អឥតខ្ចោះរបស់ Song Hye Kyo និងអ្នកដឹកនាំរឿង Ahn Gil Ho "។

គួរបញ្ជាក់ថា នាង Song Hye Kyo តាំងពីដើមឡើយមកទល់ឥឡូវមិនដែលថតរឿងបែបចងគំនុំទេ គឺថតតែរឿងស្នេហាផ្អែមល្ហែមជានិច្ច។ ហើយការថតរឿងថ្មីនេះក៏ថតឡើង គាប់ជួនក្រោយនាងលែងលះយ៉ាងជូរចត់ជាមួយតារាសម្តែង Song Hye Kyo ផងដែរ៕ 


 

adverise with khmeread