តើពកខ្លាញ់លើស្បែកជាអ្វី?

ពកខ្លាញ់គឺជាការលូតលាស់នៃជាលិកាខ្លាញ់ ដែលវិវត្តសន្សឹមៗនៅក្រោមស្បែករបស់អ្នក។ មនុស្សគ្រប់វ័យអាចមានពកខ្លាញ់ដូចគ្នា ប៉ុន្តែក្មេងៗកម្រវិវត្តពកខ្លាញ់នេះណាស់។ ពកខ្លាញ់អាចកើតឡើងនៅគ្រប់ទីកន្លែងលើរាងកាយ ប៉ុន្តែជាទូទៅវាលេចឡើងនៅត្រង់ ក ស្មា កំភួនដៃ ដៃ និងភ្លៅ។ 

ពកខ្លាញ់ត្រូវបានចាត់ថ្នាក់ជាដុំសាច់ស្លូត ឬជាលិកាខ្លាញ់។ នេះមានន័យថា ពកខ្លាញ់មិនមែនជាមហារីកទេ និង កម្របង្កផលប៉ះពាល់ណាស់។ 

ការព្យាបាលពកខ្លាញ់មិនមែនជារឿងចាំបាច់ទេ ដរាបណាលោកអ្នកយល់ថាវារំខានដល់អ្នកខ្លាំងពេក។ 

ពកខ្លាញ់ភាគច្រើនមានសភាពទន់អន្ធិលៗ ក្រឡាច់ចុះក្រឡាច់ឡើងពេលអ្នកយកដៃចុច វាស្ថិតនៅក្រោមស្បែក វាគ្មានពណ៌ទេ និងលូតលាស់សន្សឹមៗយឺតបំផុត។

ការព្យាបាលគឺតាមរយៈការវះកាត់ ប៉ុន្តែពកខ្លាញ់នោះនឹងនៅតែអាចលូតលាស់នៅត្រង់កន្លែងដដែល៕ ប្រភព ៖ Healthline

adverise with khmeread