មនុស្សចាស់អាយុ១០០​ប្លាយនៅជប៉ុនកើនឡើងជាង ៨០.០០០ នាក់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

នៅជប៉ុនមានមនុស្សអាយុ១០០ប្លាយចំនួន ៨០.៤៥០ នាក់ហើយ។ កាលពីថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ២០២០កន្លងទៅ ក្រសួងសុខាភិបាលការងារនិងសុខុមាលភាពបានប្រកាសចំនួនសរុបនេះដោយផ្អែកលើទិន្នន័យចុះបញ្ជីប្រជាពលរដ្ឋគិតត្រឹមថ្ងៃទី ១ ខែកញ្ញាឆ្នាំ ២០២០ ដែលកើនឡើងចំនួន ៩.១៧៦ ធៀបនឹងឆ្នាំមុននិងជាលើកទី ១ ដែលវាមានចំនួនលើស ៨០.០០០ នាក់។ ជប៉ុនមានការកើនឡើងជាលំដាប់ចំពោះមនុស្សដែលមានអាយុចាប់ពី ១០០ ឆ្នាំឡើងទៅក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយនេះ។ ប្រទេសជប៉ុនគឺល្បីល្បាញសម្រាប់ការដែលមានមនុស្សអាយុវែងបំផុតលើពិភពលោក ដោយក្នុងនោះស្ត្រីអាយុ១០០ប្លាយមានចំនួនច្រើនជាងបុរសគឺ ៨៨,២ ភាគរយ។

សព្វថ្ងៃស្ត្រីចាស់ជាងគេនៅជប៉ុនមានអាយុ ១១៧ ឆ្នាំឈ្មោះ Tanaka Kane រស់នៅក្នុងទីក្រុង Fukuoka នៃខេត្ត Fukuoka ។ កាលពីខែមីនាឆ្នាំ ២០១៩ លោកយាយត្រូវបានទទួលស្គាល់ជាផ្លូវការដោយសៀវភៅឯតទគ្គកម្មពិភពលោកហ្គីនណេសថាជាមនុស្សអាយុវែងជាងគេនៅលើពិភពលោក ដែលនៅមានជីវិត។ នៅថ្ងៃទី ១៩ ខែកញ្ញាលោកយាយបានក្លាយជាមនុស្សចាស់ជាងគេបំផុតនៅជប៉ុន ដែលមានអាយុ ១១៧ ឆ្នាំនិង ២៦១ ថ្ងៃ។ បុរសដែលមានអាយុចំណាស់ជាងគេនៅប្រទេសនេះគឺអាយុ ១១០ ឆ្នាំឈ្មោះ Ueda Mikizō មកពីទីក្រុង Nara នៃខេត្ត Nara៕ ប្រភព ៖ Nippon

adverise with khmeread