អង្គការការពារបរិស្ថាននិយាយថា ម៉ាស់ជាង ១,៥ ពាន់លានត្រូវបានបោះចោលក្នុងមហាសមុទ្រពិភពលោកក្នុងអំឡុងឆ្នាំ២០២០

ប្រសិនបើគេសួរថាវត្ថុអ្វីដែលគេពាក់ក្នុងឆ្នាំ២០២០ នោះគឺច្បាស់ជាម៉ាស់។ ម៉ាស់បានជួយបង្ការការរីករាលដាលកូវីដ១៩ និងជួយជីវិតមនុស្សបានយ៉ាងច្រើន។ យ៉ាងណាមិញ ឥឡូវនេះមានបញ្ហាអេកូឡូស៊ីដ៏ធំមួយដែលបង្កើតឡើងក្នុងទម្រង់ជាម៉ាស់ប្លាស្ទិក ដែលអាចចូលទៅក្នុងមហាសមុទ្ររបស់ពិភពលោក។ អង្គការការពារបរិស្ថានដែលមានមូលដ្ឋាននៅហុងកុងគឺ OceansAsia ឥឡូវប៉ាន់ប្រមាណថា ម៉ាស់ចំនួនជាង ១,៥ ពាន់លានបានបោះចូលក្នុងមហាសមុទ្រពិភពលោកក្នុងឆ្នាំ ២០២០ ។

គ្រោះថ្នាក់ពីម៉ាស់ទាំងនេះដល់បរិស្ថានសមុទ្រនិងសត្វមានជីវិត មិនអាចមើលស្រាលបានទេ។ ម៉ាស់ទាំងនេះអាចត្រូវបានលេបត្របាក់ ដែលអាចបណ្តាលឱ្យសត្វងាប់ឬរងរបួសយ៉ាងធ្ងន់ធ្ងរ។ ពួកវាក៏អាចបែកធ្លាយប្លាស្ទិកល្អិតតូចៗចូលទៅក្នុងមហាសមុទ្រនិងបង្កឱ្យមានការបំពុលដែលអាចផ្លាស់ប្តូរ DNA របស់សត្វមួយចំនួន។ ម៉ាស់បោះចោលទាំងនោះនឹងបន្តស្ថិតនៅក្នុងមហាសមុទ្រជាមធ្យមប្រហែល ៤៥០ ឆ្នាំ មុនពេលវាត្រូវបានរំលាយដោយទឹកប្រៃ ហើយដូច្នេះវាទំនងជាបញ្ហាមួយដែលប៉ះពាល់ដល់មហាសមុទ្រពិភពលោកទៅថ្ងៃអនាគត៕ 

adverise with khmeread