adverise with khmeread 5ed0aafe 3f77 4bf2 a560 c1c88501364d

ចាប់​មុខសញ្ញា​ប្លន់​២​នាក់​រត់​ចូល​លូទឹកស្អុយ​បឹងត្របែក​

   ​ ភ្នំពេញ ៖ មុខសញ្ញា​ឆក់​ប្លន់​តាម​ដងផ្លូវ​២​នាក់​ត​រូ​វ​បាន​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ក្រុងភ្នំពេញ​សហការ​ជាមួយ​ប៉ូលិស​ខណ្ឌចំការមនចាប់ខ្លួនបាន បន្ទាប់ពី​លោត​ចូលក្នុង​លូទឹកស្អុយ​បឹងត្របែក។​

    ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​អា​ធ្រា​ត្រ​ថ្ងៃទី​៩ ខែ​មេសា​ ឆ្នាំ​២០១៦​នៅ​ចំណុច​លូទឹកស្អុយ​ក្រោយសាលាបឋមសិក្សា​បឹងត្របែក សង្កាត់​បឹងត្របែក ខណ្ឌចំការមន​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ​ឆេង មាន​រាជ្យ ភេទ​ប្ស្​អ​យុ​១៥​ឆ្នាំ​មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​លេខ​២១​ហាស់ ផ្លូវលំ សង្កាត់​ព្រែកប្រាខណ្ឌ​ច្បារអំពៅ​ និង​២-​ឈ្មោះ​អោក សា​រៀម ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៤៣៥​ផ្លូវ​៣៦៩​សង្កាត់​ព្រែកប្រា ខណ្ឌច្បារអំពៅ។ ដកហូត​ម៉ូតូ​១​គ្រឿង​ម៉ា​កនិច​ពណ៌​ក្រហម​លាយ​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 1FV2177​។​

   បច្ចុប្បន្ន​បាន​បន្ត​សាកសួរ​និង​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់