អង្គការណាសាលាតត្រដាងថា ព្រះចន្ទញ័រកន្ត្រាក់ខ្លាំងរាល់២៧ថ្ងៃម្តង

មើលមួយភ្លែត អ្នកច្បាស់ជាគិតថាវាជាវីដេអូដកស្រង់ចេញពីរឿងហូលីវូដ ប៉ុន្តែវាជាវីដេអូពិតដែលបង្ហាញពីផែនដីញ័រកន្ត្រាក់យ៉ាងខ្លាំងរៀងរាល់ការធ្វើគោលចរ ២៧ ថ្ងៃម្តង។

អ្នកថតរូបព្រះចន្ទឈ្មោះ Andrew McCarthy បានចំណាយពេលរាប់រយម៉ោងក្នុងអំឡុងពេល ២២ យប់ជាប់គ្នា ដើម្បីថតរូបភាពរាប់ម៉ឺនសន្លឹករបស់ព្រះចន្ទ ខណៈវាធ្វើគោចរនិងខិតជិតទៅរកព្រះចន្ទពេញវង់។

ខណៈការញ័រកន្ត្រាក់គឺជាបាតុភូតកើតឡើងជាទូទៅ ក៏ប៉ុន្តែវីដេអូពន្លឿនពេលវេលាដ៏មិនគួរឱ្យជឿនេះបង្ហាញពីរបៀបដែលព្រះចន្ទប្តូរមុំរបស់វានៅពេលវាធ្វើគោចរ។ 

អង្គការណាសាបានបកស្រាយថា "ព្រះចន្ទតែងបែរមុខមករកយើងជានិច្ច ប៉ុន្តែមិនមែនមុខដដែលទេ។ ដោយសារការផ្អៀង និង ទម្រង់នៃការធ្វើគោចររបស់វា យើងឃើញព្រះចន្ទផ្អៀងទៅមុំផ្សេងបន្តិចរៀងរាល់ខែ។ នៅពេលរយៈពេលមួយខែពេញត្រូវបានពង្រួមសល់ត្រឹម២៤វិនាទី យើងនឹងមើលឃើញព្រះចន្ទញ័រកន្ត្រាក់។ ការញ័រកន្ត្រាក់នេះត្រូវបានគេហៅថា រំយោល"៕

 

adverise with khmeread