អ៊ីតាលីបង្កើតនាវាកម្សាន្តមហាទំនើប អាចជិះលើគោកក៏បានលើសមុទ្រក៏បាន

ហេតុអ្វីត្រូវបោះយុថ្ការបស់អ្នកទៀត បើនាវារបស់អ្នកអាចវារមកលើខ្សាច់ដូចក្ដាមដែរនោះ? ហើយនោះគឺជានាវា Amphibious Catamaran ដែលគេហៅវាថា Pagurus រចនាឡើងដោយអ្នករចនាម៉ូតអ៊ីតាលីឈ្មោះ Pierpaolo Lazzarini។

កំពូលនាវាគំរូ Pagurus នឹងមានប្រវែង២៤ម៉ែត្រដោយមានជើងទម្រភ្លោះប្រៀបដូចនឹងជើងក្ដាម។ ជើងទាំងពីរបស់វាភ្ជាប់នូវម៉ាស៊ីនម៉ាស៊ូតមានកម្លាំង៤៤០សេស ដោយអាចជិះទាំងក្នុងទឹក និងឡើងដីគោកបាន។

លោក Pierpaolo Lazzarini និយាយថា "វានឹងក្លាយជាកំពូលនាវាកម្សាន្ត ដោយមានសមត្ថភាពនាំអ្នកទៅលើគោកផងនិងសមុទ្រផង"៕

adverise with khmeread