ការសិក្សារកឃើញថា ការផឹកកាហ្វេពីរបីពែងរាល់ថ្ងៃអាចទប់កុំឱ្យកើតជំងឺមហារីកក្រពេញប្រូស្តាត

ការសិក្សាថ្មីមួយបានបង្ហាញថា ការទទួលទានកាហ្វេពីរបីពែងរាល់ថ្ងៃអាចជួយរក្សាអ្នកឱ្យនៅឆ្ងាយពីជំងឺមហារីកក្រពេញប្រូស្តាត និងបង្កើនឱកាសរស់រានរបស់អ្នកបាន ១៦ ភាគរយ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី ១១ មករា។

ការស្រាវជ្រាវដែលធ្វើឡើងដោយសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនបានរកឃើញថា មនុស្សដែលផឹកកាហ្វេថយចុះឱកាសកើតជំងឺមហារីកក្រពេញប្រូស្តាតជាង ១០ ភាគរយធៀបនឹងអ្នកអត់ផឹកកាហ្វេសោះ។

ជំងឺមហារីកក្រពេញប្រូស្តាតគឺជាជំងឺដែលគេធ្វើរោគវិនិច្ឆ័យឃើញជាទូទៅច្រើនបំផុតនៅចក្រភពអង់គ្លេសដោយមានបុរសជាង ៤៧.៥០០ នាក់កើតជំងឺនេះនៅក្នុងប្រទេសអង់គ្លេសជារៀងរាល់ឆ្នាំ។

ខណៈពេលដែលការផឹកកាហ្វេច្រើនពេកអាចផ្តល់ផលអាក្រក់ដល់សុខភាព កាហ្វេក៏ត្រូវបានគេរកឃើញដែរថាអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកថ្លើម ពោះវៀន និងមហារីកសុដន់។

អ្នកចូលចិត្តកាហ្វេមានឱ្យតិចជាង ៩ ភាគរយដែលប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាតពោលគឺកើនឡើងដល់ ១២ ភាគរយចំពោះអ្នកផឹកកាហ្វេច្រើនបើប្រៀបធៀបនឹងអ្នកមិនផឹកសោះ៕

adverise with khmeread