ឃាត់បុរសម្នាក់លួចទូរស័ព្ទដៃ,ខណៈម្ចាស់កំពុងដេកលង់លក់លើអង្រឹង

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្នុងករណីលួចទូរស័ព្ទដៃ នៅមុខផ្ទះគ្មានលេខ ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ១៣​ មករា​ ឆ្នាំ២០២១ ម៉ោង០២និង៣០នាទីរំលងអធ្រាត្រ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ស៊ីម ផានិត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ចំណែកជនសង្ស័យឈ្មោះ ប៊ុន សុវត្ថិ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ប៉ូលិសបន្តថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងដេកលើអង្រឹង (ចំណុចកើតហេតុ) ដោយទុកទូរស័ព្ទដៃម៉ាក Vivo ពណ៌ក្រហម ប្រើស៊ីមលេខ ០៩៦៧៨៩៥២៧២ នៅក្រោមអង្រឹង, ស្រាប់តែជនសង្ស័យដើរមកលួចទូរស័ព្ទដៃជនរងគ្រោះគេចខ្លួន ក៏ត្រូវបានជនរងគ្រោះក្រឡេកឃើញស្រែកចោរៗ នាំគ្នាឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង ប្រគល់ឱ្យសមត្ថកិច្ច ចាត់ការតាមច្បាប់តែម្តង។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅចាត់ការបន្តតាមនីតិវិធី៕
 

adverise with khmeread