តារាសម្តែងកូរ៉េ Park Seo Joon សម្ភាសន៍មិត្តសម្លាញ់ជាតារាបាល់ទាត់ Son Heung Min យប់មិញ

Park Seo Joon ថ្មីៗនេះបានធ្វើបទសម្ភាសន៍ពិសេសសម្រាប់ការស៊ុតបញ្ចូលទីគ្រាប់ទី ១០០ របស់កីឡាករបាល់ទាត់ Son Heung Min សម្រាប់ក្រុមមាន់ខ្នាយមាស Tottenham ។

យោងតាមទីភ្នាក់ងាររបស់តារាសម្តែង Awesome Ent បានឱ្យដឹងថាថ្មីៗនេះ Park Seo Joon បានធ្វើបទសម្ភាសន៍តាមអ៊ីនធឺណេតជាមួយ Son Heung Min ។ Son Heung Min ផ្ទាល់បានស្នើសុំឱ្យ Park ដើរតួជាអ្នកសម្ភាសន៍ហើយគាត់ក៏យល់ព្រមធ្វើរឿងហ្នឹង។

មុននេះវេបសាយ NAVER (ជាវេបសាយកម្សាន្តធំបំផុតរបស់កូរ៉េ) បាននិយាយថា ពួកគេនឹងចេញបទសម្ភាសន៍នេះដើម្បីរំលឹកដល់ការស៊ុតបញ្ចូលទីគ្រាប់បាល់ទី ១០០ របស់ Son Heung Min។ ត្រឡប់ទៅថ្ងៃទី ១ មករា (Tottenham ប៉ះនឹង Leeds United FC) Son បានក្លាយជាជនជាតិអាស៊ីដំបូងគេដែលរកបាន ១០០ គ្រាប់នៅក្នុង Premier League ។ ក្នុងនាមជាដៃគូប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ Tottenham វេបសាយ NAVER បានរៀបចំបទសម្ភាសន៍ពិសេសសម្រាប់សមិទ្ធផលគួរឱ្យកត់សម្គាល់នេះ។

សម្រាប់បទសម្ភាសន៍នេះ Park Seo Joon បានសួរសំណួរនៅឯ Naver Partner Square ក្នុងទីក្រុងសេអ៊ូលហើយ Son Heung Min បានឆ្លើយនៅឯកន្លែងហ្វឹកហាត់របស់ Tottenham ក្នុងទីក្រុងឡុងដ៍។ JTBC ទទួលបន្ទុកថតនៅប្រទេសកូរ៉េ រីឯប៉ុស្តិ៍ SPURS TV ផ្លូវការរបស់ Tottenham ក៏ធ្វើដូចគ្នានៅទីក្រុងឡុងដ៍ដែរ។

គេនិយាយថាក្នុងចំណោមសំណួរទាំងអស់ចំនួន ២.១៤៤ ដែលបានដាក់ដោយអ្នកគាំទ្ររយៈពេលពីរថ្ងៃ (ចាប់ពីថ្ងៃទី ២ ខែមករាដល់ថ្ងៃទី ៤ ខែមករា) សំណួរដូចជា "គ្រាប់បាល់ស៊ុតដែលគួរឱ្យចងចាំបំផុត" និង "គំនិតអំពីការវាយតម្លៃជាកីឡាករលំដាប់ពិភពលោក" ត្រូវបានជ្រើសរើសជាសំណួរចម្បង។  Son មានពាក្យចចាមអារ៉ាមថាបានចែករំលែករឿងរ៉ាវស៊ីជម្រៅមួយបន្ថែមទៀតនៅពេលដែលគាត់ត្រូវបានសម្ភាសដោយមិត្តជិតស្និទ្ធបំផុតរបស់គាត់ គឺ Park Seo Joon។

បទសម្ភាសន៍របស់ Son Heung Min បានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ JTBC News និងទូរទស្សន៍ SPURS TV កាលពីយប់ថ្ងៃអង្គារទី ១២ មករា វេលាម៉ោង ១០ យប់៕

adverise with khmeread