បុគ្គលិក NAGA ម្នាក់បើកម៉ូតូបុកខឿនផ្លូវស្លាប់ភ្លាមៗនៅមុខវត្តនិរោធ

ភ្នំពេញ ៖ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​កើតឡើងបុរសជាបុគ្គលិក NAGA ម្នាក់ បើកម៉ូតូបុកខឿនផ្លូវបណ្តាលឱ្យស្លាប់ម្នាក់ នាថ្ងៃទី១២ មករា ឆ្នាំ២០២១ នៅវេលាម៉ោង​៩ និង៤៥នាទីយប់ ត្រង់​ចំណុចមុខវត្តនិរោធ លើផ្លូវ​ជាតិលេខ១ ភូមិបឹងឈូក ក្នុងសង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​ រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា ម៉ូតូបង្កគ្រោះថ្នាក់ម៉ាក Suzuki Smash ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BD-5939 បើកបរដោយឈ្មោះ ហេង ផល្លីន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិក NAGA ស្នាក់នៅផ្ទះលេខ៣២៤ ផ្លូវលំ ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជិះតែម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត លុះដល់ត្រង់ចំណុចកើតហេតុខាងលើបានបុកខឿនផ្លូវបណ្តាលឱ្យ ស្លាប់នៅកន្លែងកើតហេតុ។

ចំពោះម៉ូតូខូចខាតធ្ងន់០១គ្រឿងប្រគល់ឱ្យក្រុមគ្រួសារយកទៅរក្សាទុក, ​សពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ បើផ្អែកតាមច្បាប់ចរាចរណ៍ផ្លូវគោកការវាស់វែងពិនិត្យកន្លែងកើតហេតុ សមត្ថកិច្ចសន្និដ្ឋានបានថា «អ្នកបើកបរម៉ូតូ បើកបរលឿន ខ្វះការប្រុងប្រយ័ត្ន»៕

adverise with khmeread