ភ្លើងឆេះផ្ទះលក់គ្រឿងអេឡិចត្រូនិច ឆេះអស់ម៉ូតូ២គ្រឿងនិងទូក្លាស្សេចំនួន៣គ្រឿង

ភ្នំពេញ ៖ មានករណីគ្រោះអគ្គិភ័យមួយបានកើតឡើងកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៤ និង៣០នាទីទៀបភ្លឺនៅចំណុចផ្ទះលេខ៨៣ដេអឺ០ «លក់គ្រឿងអេឡិចត្រូនិច» ផ្លូវលេខ១០៧ ភូមិ២ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា។

ប៉ូលិសនិយាយថា ម្ចាស់ផ្ទះឈ្មោះ ផាន តាក់ ភេទប្រុសអាយុ៤៤ឆ្នាំ មុខរបរលក់គ្រឿងអេឡិចត្រូនិច ស្នាក់នៅផ្ទះលេខ៣៦អា ផ្លូវលេខ២៧៣ ភូមិ៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក, ផ្ទះដែលឆេះជាផ្ទះល្វែងទំហំ៤,៥០ម៉ែត្រគុណនឹង៦ម៉ែត្រ, មូលហេតុបណ្តាលមកពីទុស្សេចរន្តអគ្គិសនី បណ្តាលឱ្យឆេះខូចខាត ម៉ូតូ២គ្រឿង និងទូក្លាស្សេចំនួន៣គ្រឿង។

ភ្លាមនោះសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងហើយបាញ់ទឹកអស់មួយឡានទើបរលត់ជាស្ថាពរនៅវេលាម៉ោង៥ និង១០នាទីព្រឹកថ្ងៃដដែល៕

adverise with khmeread